ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ ទំនាក់ទំនងរវាងចិននិងហុងឌូរ៉ាសសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ
2023-06-07 11:44:10cri
Share with:

 លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៦ ខែមិថុនាថា ចាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងឌូរ៉ាសអស់រយៈពេលជាង ២ ខែមក ភាគីទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចសន្យាក្នុងការបង្កើតទំនាក់ទំនងការទូត និងជំរុញទំនាក់ទំនងរវាងចិននិងហុងឌូរ៉ាសដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក សមភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងការអភិវឌ្ឍរួម ដែលទទួលបានសមិទ្ធផលជាជំហានដំបូងមួយចំនួន ហើយសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ នេះបានបញ្ជាក់យ៉ាងពេញលេញថា គោលការណ៍ចិនតែមួយគឺជាការឯកភាពជាទូទៅនិងជាក្រមទំនាក់ទំនងអន្តរជាតិក្នុងសហគមន៍អន្តរជាតិ គឺជាសច្ចភាពនិងនិន្នាការទូទៅនៃអន្តរជាតិ ការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងឌូរ៉ាសគឺស្របលេញទៅនឹងផលប្រយោជន៍ជាមូលដ្ឋាននិងរយៈពេលវែងរបស់ប្រជាជនទាំងពីរ ។

លោក Wang Wenbin បានថ្លែងថា កាលពីថ្ងៃទី ៥ ខែមិថុនាតាមម៉ោងក្នុងតំបន់ ស្ថានទូតចិនប្រចាំនៅហុងឌូរ៉ាសបានរៀបចំពីធីសម្ពោធបើកនៅក្រុង Tegucigalpa រដ្ឋធានីហុងឌូរ៉ាស ។ លោកបានថ្លែងទៀតថា ការបើកដំណើរការជាផ្លូវការនៃស្ថានទូតចិននៅប្រទេសហុងឌូរ៉ាសនឹងកសាងជាស្ពានសម្រាប់ប្រទេសទាំងពីរក្នុងការបង្កើនការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងជំរុញមិត្តភាពរវាងប្រជាជនទាំងពីរ ។ ទន្ទឹមនឹងនេះ ភាគីហុងឌូរ៉ាសក៏កំពុងជំរុញយ៉ាងសកម្មនូវការកសាងស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសចិនផងដែរ ភាគីចិននឹងផ្តល់ការគាំទ្រនិងជំនួយយ៉ាងពេះទំហឹង ។

លោក Wang Wenbin បានថ្លែងថា ភាគីចិនរីករាយរួមសហការជាមួយភាគីហុងឌូរ៉ាសក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាព បង្កើការកសាងនទំនុកចិត្ត ខាងនយោបាយទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិននិងហុងឌូរ៉ាសផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជនទាំងពីរ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស