ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Qin Gang រដ្ឋមន្ត្រីការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Naledi Pandor​រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង
2023-06-07 11:44:05cri
Share with:

ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៣លោកQin Gangសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រីNaledi Pandorរដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូង។


លោកQin Gangបានថ្លែងថាភាគីចិនរីករាយរួមជាមួយភាគីអាហ្វ្រិកខាងត្បូងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យការទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់ប្រែទៅជាសកម្មភាពអនុវត្តជាក់ស្តែងជំរុញឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្វ្រិកខាងត្បូងវិវឌ្ឍទៅមុខជាបន្តបន្ទាប់។លោកបានថ្លែងថាក្នុងនាមជាប្រធានប្តូរវេននៃប្រទេសBRICSឆ្នាំនេះប្រទេសអាហ្វ្រិកខាងត្បូងបានធ្វើការងារជាច្រើនដ៏មានប្រសិទ្ធភាពដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរបស់ប្រទេសBRICSភាគីចិនសូមសម្តែងការកោតសរសើរខ្ពស់ចំពោះរឿងនេះហើយក៏រីករាយបន្តផ្តល់ការសហការយ៉ាងពេញទំហឹងដើម្បីគាំទ្រចំពោះការងាររបស់អាហ្វ្រិកខាងត្បូងដូចជាគាំទ្រអាហ្វ្រិកខាងត្បូងក្នុងការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រទេសBRICSឲ្យបានជោគជ័យបង្កើនកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពរវាងបណ្តាប្រទេសBRICSរួមគ្នាគាំពារផលប្រយោជន៍របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។


ជាការឆ្លើយតបលោកស្រីPandorបានថ្លែងថាប្រទេសអាហ្វ្រិកខាងត្បូងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយមានឆន្ទៈរួមជាមួយភាគីចិនដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងអាហ្វ្រិកខាងត្បូងនិងចិនឲ្យឈានទៅមុខថែមមួយកម្រិតទៀត។ភាគីអាហ្វ្រិកខាងត្បូងរីករាយរួមជាមួយភាគីចិនដើម្បីបង្កើនការសម្របសម្រួលនិងកិច្ចសហការក្នុងក្របខ័ណ្ឌពហុភាគីក្នុងនោះរួមមានយន្តការប្រទេសBRICSជាដើម៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស