ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក WangYi ជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ក្សត្រី Sirindhornនៃប្រទេសថៃ
2023-06-07 10:20:02cri
Share with:

      ថ្ងៃទី៦ខែមិថុនា លោក WangYi ប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ក្សត្រី Sirindhorn នៃប្រទេសថៃនៅទីក្រុងប៉េកាំង។

       លោក WangYi បានថ្លែងស្វាគមន៍ចំពោះព្រះអង្គម្ចាស់ក្សត្រីដែលបានយាងមកបំពេញព្រះរាជទស្សនកិច្ចនៅចិនជាលើកទី៥០។ រាប់សិបឆ្នាំកន្លងទៅ ព្រះអង្គម្ចាស់ក្សត្រីបានយាងមកធ្វើព្រះរាជទស្សនកិច្ចនៅទូទាំងប្រទេសចិន បានរួមចំណែកសំខាន់ដល់ការបង្កើនការផ្លាស់ប្តូររវាងប្រជាជនចិននិងថៃនិងចំណងមេត្រីភាពរវាងប្រទេសទាំងពីរ។ កាលពីខែវិច្ឆិកាឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅថៃដោយជោគជ័យ និងបានរួមជាមួយព្រះបាត Vajiralongkorn ព្រះមហាក្សត្រថៃ បង្កើតយុគសម័យថ្មីនៃការកសាងសហគមន៍រួមវាសនាចិន-ថៃ។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីថៃ ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យមានភាពកាន់តែស៊ីជម្រៅ ដើម្បីបន្ថែមខ្លឹមសារកាន់តែសម្បូរបែបសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-ថៃ។

         ជាការឆ្លើយតប ព្រះអង្គម្ចាស់ក្សត្រី Sirindhorn   បានមានបន្ទូលថា សង្ឃឹមមានឱកាសកាន់តែច្រើនមកទស្សនាប្រទេសចិន ដើម្បីស្វែងយល់ពីប្រទេសចិនឱ្យបានកាន់តែស៊ីជម្រៅ និងជំរុញចំណងមេត្រីភាពរវាងថៃនិងចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស