ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៣របស់ប្រទេសចិនបានចាប់ផ្តើមហើយ
2023-06-07 11:06:44cri
Share with:

ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៣ ការប្រឡងបាក់ឌុបឆ្នាំ២០២៣របស់ប្រទេសចិនបានចាប់ផ្តើមជាផ្លូវការហើយ តាមការផ្សាយដំណឹងឲ្យដឹងថា នៅទូទាំងប្រទេសចិនមានបេក្ខជនចំនួន១២លាន៩១ម៉ឺននាក់ចូលរួមការប្រឡងដែលជាចំនួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រប្រឡងបាក់ឌុបរបស់ចិន។ពេលកន្លងទៅ តំបន់ជាច្រើនក្នុងប្រទេសចិនបានចាត់វិធានការ ដើម្បីធានាឲ្យសិស្សានុសិស្សចូលរួមប្រឡងដោយរលូន។ព្រមជាមួយគ្នានេះដើម្បីការពារសន្តិសុខនៃការប្រឡងក្រសួងនិងស្ថាប័នជាច្រើនបានចាត់សកម្មភាពពិសេសដើម្បីបង្ក

បរិយាកាសល្អប្រសើរតាមបណ្តាញអ៊ីនធឺណែតដែលពាក់ព័ន្ធការប្រឡងបង្រ្កាបការលក់ដូរឧបករណ៍លួចចម្លងពេលប្រឡងនិងបង្រ្កាបការចូលប្រឡងជំនួសជាដើមដើម្បីគ្រប់គ្រងបរិយាកាសប្រឡងឲ្យប្រព្រឹត្តទៅដោយល្អប្រសើរ៕



អ្នកបកប្រែ:张艳萍
ប្លុកពិសេស