ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីននឹងមានភាពកាន់តែស៊ីជម្រៅដែលនាំមកនូវភាគលាភកាន់តែច្រើនដល់ប្រជាជនភាគីទាំងពីរ
2023-06-07 11:16:42cri
Share with:

នៅតំបន់អាមេរិកឡាទីន ការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវជាមួយប្រទេសចិនបានក្លាយទៅជាបញ្ហាក្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលថ្មីៗកន្លងទៅនេះ រឿងដែលមានលក្ខណៈតំណាងគឺ លោក Sergio Tomás Massa រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់អាហ្សង់ទីនបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសទាំងពីរចិននិងអាហ្សង់ទីនបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការស្តីពីការជំរុញកិច្ចកសាង ខ្សែក្រវាត់និងផ្លូវជាមួយគ្នា ។ នេះគឺជាសមទ្ធផលមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្សង់ទីនបន្ទាប់ពីអាហ្សង់ទីនចូលរួមគំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវាត់និងផ្លូវកាលពីខែកុម្ភៈឆ្នាំទៅមិញមក ដែលមានន័យថា ភាគីទាំងពីរនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជាតាមរយៈវិធីកាន់តែជាក់ស្តែង ។

ហើយក៏នៅពេលថ្មីៗកន្លងទៅនេះដែរ វេទិកាសហប្រតិបត្តិការខាងហេដ្ឋារចនាសម្ព័ន្ធរវាងចិន អាមេរិកឡាទីននិងប្រទេសការ៉ាប៊ីនលើកទី៩បានបិទបញ្ចប់នៅតំបន់ម៉ាកាវ ។ តាមដំណឹងផ្លូវការឱ្យដឹងថា ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជុំវិញបញ្ហាដូចជាការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់ជាដើម ។ ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីនបានផ្សាយដំណឹងឱ្យដឹងថា គំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវាត់និងផ្លូវបានធ្វើឱ្យប្រទេសចិនផ្សារភ្ជាប់ជាមួយតំបន់ផ្សេងទៀតលើពិភពលោកតាមរយៈហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញសហប្រតិបត្តិការដ៏ធំសម្បើម ហើយក៏រួមមានអាមេរិកឡាទីនក្នុងនោះដែរ ។

តាមស្ថិតិថ្មីបំផុតឱ្យដឹងថា រង្វង់មិត្តភក្តិក្នុងការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវរវាងចិននិងអាមេរិកឡាទីនបានពង្រីកដល់ប្រទេសចំនួន២១ ។ ហេតុអ្វីបានជាគំនិតផ្តួចផ្តើមនេះកាន់តែត្រូវបានពេញនិយមនៅតំបន់អាមេរិកឡាទីន?ពីព្រោះកិច្ចសហប្រតិបត្តិការដែលគំនិតផ្តួចផ្តើមនេះបានជំរុញនោះមានវិសាលភាពផងហើយក៏មានភាពស៊ីជម្រៅផង ដែលនឹងនាំឱ្យប្រជាជនចិននិងអាមេរិកឡាទីនទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដ ។

បច្ចុប្បន្ននេះ ចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីពីររបស់អាមេរិកឡាទីនក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ កាលពីឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកឡាទីនបានឡើងដល់៤សែន៨ម៉ឺន៥ពាន់៧៩០លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រម្តងទៀត ។ អាចឃើញថា ប្រសិទ្ធភាពផ្ទាល់បំផុតដែលការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវ ទទួលបានគឺបានលើកកម្ពស់ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកឡាទីន ក៏ដូចជានាំឱ្យអាមេរិកឡាទីនចែករំលែកភាគលាភនៃកំណើនសេដ្ឋកិច្ចរបស់ចិន ។

ក្រៅពីនេះ ដោយសារគម្រោងសហប្រតិបត្តិការមួយចំនួននៃ ខ្សែក្រវាត់និងផ្លូវស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលរបស់បណ្ដាប្រទេសអាមេរិកឡាទីន ដូច្នេះ ការអនុវត្តជាក់ស្តែងនូវគម្រោងទាំងនោះបានជំរុញផ្ទាល់នូវការអភិវឌ្ឍនិងឱកាសការងារក្នុងតំបន់និងបានកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។ អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ គំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវាត់និងផ្លូវបានបំពេញបន្ថែមកម្លាំងចលករថ្មីនៃការអភិវឌ្ឍរបស់បណ្ដាប្រទេសអាមេរិកឡាទីន ដែលបង្កើនសមត្ថភាពអភិវឌ្ឍន៍ខ្លួនឯងរបស់ប្រទេសទាំងនោះ ។

បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ កំណើនសេដ្ឋកិច្ចបានបង្អង់ល្បឿនយ៉ាងច្បាស់លាស់ ប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមមុខនឹងការលំបាកជាទូទៅ ។ ទន្ទឹមនឹងបណ្ដាប្រទេសអាមេរិកឡាទីនកំពុងស្វែងរកផ្លូវអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ ពួកគេក៏កាន់តែយល់ឃើញថា ការធ្វើតាមបទពិសោធន៍របស់ប្រទេសប៉ែកខាងលិចមិនអាចទទួលបានប្រសិទ្ធភាពល្អនោះទេ ។ ប៉ុន្តែគំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវាត់និងផ្លូវដែលលើកឡើងដោយប្រទេសចិនគឺប្រកាន់ខ្ជាប់ការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ដែលបានផ្តល់នូវផែនការល្អៗសម្រាប់ពួកគេដោះស្រាយបញ្ហាអភិវឌ្ឍន៍ ។ 

ឆ្នាំនេះជាខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវ ។ ប្រទេសចិនកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នេះនឹងផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសនានាលើពិភពលោកដែលបូករួមទាំងបណ្ដាប្រទេសអាមេរិកឡាទីនផងដែរ។ ធ្វើដំណើរតាម យានជំនិះដ៏ងាយស្រួលនៃការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវដោយគុណភាពខ្ពស់ កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីននឹងមានភាពកាន់តែស៊ីជម្រៅ ដើម្បីបង្កើតភាគលាភកាន់តែច្រើនដល់ប្រជាជនភាគីទាំងពីរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស