ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទសម្ភាសន៍ពិសេសជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ៖សម្តែងការសរសើរចំពោះយុទ្ធសាស្ត្រកាយលំហាត់ប្រាណទូទាំងប្រទេសរបស់ប្រទេសចិន
2023-06-07 14:03:46cri
Share with:

ពិធីការិនី Zou Yun 

ឥឡូវនេះ ប្រទេសចិនបានលើកកំពស់ការលំហាត់ប្រាណនៅទូទាំងប្រទេសទៅជាយុទ្ធសាស្ត្រជាតិ ។ លោកBach ក្នុងនាមជាអតីតជើងឯកអូឡាំពិកនិងជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោកតែងតែមើលទៅមានសុខភាពមាំមួននិងស្វាហាប់ ។ តើលោកមានយោបល់អ្វីខ្លះចំពោះប្រជាជនចិនក្នុងការថែរក្សាសុខភាពនិងការហាត់ប្រាណ?

 

លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ៖

តោះ ទៅហាត់ប្រាណចុះ ! លោកអ្នកនឹងរកឃើញថា ការហាត់ប្រាណមិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវក្តីសប្បាយរីករាយផងដែរ  វាអាចជួយលើកកម្ពស់គុណភាពជីវិតរបស់អ្នកឱ្យប្រសើរឡើង ក៏អាចជួយឱ្យអ្នករៀនបានប្រសើរជាងមុននិងនាំឱ្យមានអារម្មណ៍វិជ្ជមានបន្ថែមទៀត  ដូច្នេះហើយ  កីឡាគឺល្អសម្រាប់មនុស្សគ្រប់គ្នា ហើយប្រទេសចិនកំពុងនាំមុខគេក្នុងវិស័យនេះម្តងទៀត  ខ្ញុំចាំបានថា លោកប្រធានរដ្ឋ Xi Jinping ធ្លាប់ប្រាប់ខ្ញុំថា ប្រជាជនចិនជាច្រើនធ្លាប់គិតថា កីឡាប៉ះពាល់ដល់ការរៀនសូត្រ ។ ឪពុកម្តាយនិងគ្រូបង្រៀនមួយចំនួនបាននិយាយថា ទេ កូនមិនមានពេលហាត់ប្រាណទេ កូនត្រូវតែខំរៀនសូត្រ។ លោកប្រធានរដ្ឋ Xi Jinping ជឿជាក់ថា មិនអាចឱ្យស្ថានភាពបែបនេះបន្តទៅមុខទៀតទេ ផ្ទុយទៅវិញ ត្រូវលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាលេងកីឡាឱ្យបានច្រើន និងធ្វើលំហាត់ប្រាណឱ្យបានច្រើន ពីព្រោះលំហាត់ប្រាណមានអំណោយផលដល់ការសិក្សា ហើយលំហាត់ប្រាណមានអំណោយផលដល់ការអប់រំ ។ លោកក៏បានប្រើវិធីនេះ ដើម្បីណែនាំប្រជាជនចិនឱ្យហាត់ប្រាណកាន់តែច្រើននិងចូលរួមលេងកីឡាកាន់តែច្រើន 

 

ពិធីការិនី Zou Yun 

តើលោកយល់យ៉ាងម៉េចចំពោះទង្វើនេះ?

 

លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ៖

ខ្ញុំគិតថា នេះជាចលនាដ៏អស្ចារ្យមួយ ហើយខ្ញុំយល់ស្របទាំងស្រុង។ លោកបានថ្លែងបែបនេះប្រាប់ខ្ញុំកាលពីឆ្នាំ ២០១៤ ហើយខ្ញុំនៅតែចងចាំដដែល ។ ឥឡូវនេះ ប្រទេសចិនបានឈានដល់កម្រិតខ្ពស់មួយហើយ ប្រជាជនចិនចូលចិត្តកីឡា ហើយរីករាយនឹងទទួលអត្ថប្រយោជន៍ពីកីឡា។ យើងមិនចាំបាច់ចំណាយកម្លាំងបន្ថែមទៀត ដើម្បីបញ្ចុះបញ្ចូលមនុស្សឱ្យធ្វើលំហាត់ប្រាណនោះទេ ។ ពួកគេមានបទពិសោធន៍ផ្ទាល់ខ្លួនរួចហើយ ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញអ្វីទាំងអស់នេះ 

 

ពិធីការិនី Zou Yun 

នៅក្រុងប៉េកាំង យើងតែងតែឃើញមនុស្សរត់ហាត់ប្រាណនៅតាមផ្លូវនិងនៅខាងក្រៅកន្លែងហាត់ប្រាណ ។ លោក ប្រធាន Bach តើលោកនៅតែលេងកីឡាទេ ? តើលោកអ្នកលេងកីទ្បាអ្វីដែរ?

 

លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ៖

ខ្ញុំខំប្រឹងបន្តហាត់ប្រាណនិងរត់  ដោយសារខ្ញុំរស់នៅប្រទេសស្វីស ខ្ញុំចាប់អារម្មណ៍ទៅលើការឡើងភ្នំដោយមិនដឹងខ្លួន រត់លើភ្នំ ខ្ញុំសប្បាយរីករាយណាស់ 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស