ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះការសម្ពោធបើកនៃវេទិកាកំពូលលេីកទីមួយស្តីពីការកសាងប្រទេសចិនឱ្យខ្លាំងក្លាខាងវប្បធម៌
2023-06-07 20:41:09cri
Share with:

         ល្ងាចថ្ងៃទី៧ខែមិថុនា  វេទិកាកំពូលលេីកទីមួយស្តីពីការកសាងប្រទេសចិនឱ្យខ្លាំងក្លាខាងវប្បធម៌បានសម្ពោធបើកនៅក្រុងShenzhen។ លោក Xi Jinping  ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះវេទិកានេះ។

      លោក Xi Jinping  បានលើកឡើងក្នុងលិខិតថា  បក្សកុម្មុយនីស្តចិនបាននិងកំពុង ខិតខំប្រឹងប្រែងដេីម្បីបង្កើតនិងកសាងភាពរុងរឿងថ្មីនៃវប្បធម៌សង្គមនិយម។ បន្ទាប់ពីសមាជបក្សលើកទី១៨មក យើងបានតម្កក់ទុកការកសាងវប្បធម៌ជាកិច្ចការសំខាន់អទិភាពក្នុង ការធ្វើអភិបាលកិច្ចជាតិ បន្តជំរុញឱ្យវប្បធម៌ចិនបន្តវេននិងអភិវឌ្ឍដោយឥតឈប់ឈរ ដែលធ្វើឱ្យការកសាងប្រទេសសង្គមនិយមមានភាពខ្លាំងក្លាខាងវប្បធម៌បោះជំហានទៅមុខយ៉ាងម៉ឺងម៉ាត់។

យើងត្រូវបន្តអនុវត្តស្មារតីសមាជបក្សលើកទី២០ដោយគ្រប់ជ្រុងជ្រោយ ដើម្បីទទួលភារកិច្ចថ្មីខាងវប្បធម៌ឱ្យកាន់តែល្អប្រសើរ បំផុសកម្លាំងចលាករក្នុងការបង្កើតនិងច្នៃប្រឌិតថ្មីនូវវប្បធម៌គ្រប់ជនជាតិ  បន្តជំរុញភាពរុងរឿងនៃវប្បធម៌ដោយឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ដើម្បីកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌និងកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន បន្តជំរុញការផ្លាស់ប្តូរគ្នានៃអរិយធម៌មនុស្សជាតិ ដើម្បីបញ្ចូលកម្លាំងស្មារតីដ៏ខ្លាំងក្លាក្នុងការស្តាប្រជាជាតិមានភាពរុងរឿងឡេីងវិញនិងកសាងប្រទេសជាតិកាន់តែខ្លាំង។

       គួរបញ្ជាក់ថា វេទិកាកំពូលលេីកទីមួយស្តីពីការកសាងប្រទេសចិនឱ្យខ្លាំងក្លាខាងវប្បធម៌ធ្វើឡើងក្រោមប្រធានបទ «ជំរុញជំនឿចិត្តខាងវប្បធម៌ ជំរុញការផ្លាស់ប្តូរអរិយធម៌»៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស