ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកសារព័ត៌មានមកពីបណ្តាប្រទេសអាស៊ានបានទៅសាកល្បងថតវិដេអូនៅក្នុងស្ទូឌីយោបញ្ញាសិប្បនិម្មិត(AI)ក្នុងកំពង់ផែពិព័រណ៍ចិន-អាស៊ាន
2023-06-07 19:30:39cri
Share with:

តាងនាមជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលនៃវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន"ដៃគូអាស៊ាន" ឆ្នាំ ២០២៣ស្ទូឌីយោ AI បានបើកដំណើរការនៅក្នុងពិធីសម្ពោធបើកវេទិកានេះ។

នៅថ្ងៃដដែលនោះ អ្នកសារព័ត៌មានរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផលិតកម្មវិធីនៅក្នុងស្ទូឌីយ៉ូAI ហើយអ្នកសារព័ត៌មានមកពីបណ្តាប្រទេសអាស៊ានក៏បានសាកល្បងថតនៅក្នុងស្ទូឌីយ៉ូដែរ 

ស្ទូឌីយោAIនេះនឹងចាប់យកបានរូបភាពដោយកុំព្យូទ័រ សម្រាប់ការ តាមដានថតរូបដោយស្វ័យប្រវត្តិនិងធ្វើចលនាដ៏ស្មុគស្មាញដោយកាមេរ៉ា AI បំពេញតម្រូវការនៃការធ្វើកម្មវិធីគ្រប់ប្រភេទក្នុងពេលត្រូវប្រើប្រាស់ឈុតឆាកនិម្មិតនិងឈុតឆាកពិត ហើយផ្តល់ភាពងាយស្រួលដល់ការច្នៃប្រឌិតថ្មីដែលនឹងបង្កើតឡេីងនូវវេទិកាការកសាងរួមជាមួយគ្នា ការ ចែករំលែកជាមួយគ្នានិងការ ផលិតកម្មវិធីរួមជាមួយគ្នាសម្រាប់ការផ្លាស់ប្តូររវាងប្រព័ន្ធផ្សព្វផ្សាយរវាងចិននិងអាស៊ាន

អ្នកបកប្រែ:王幸
ប្លុកពិសេស