ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបចំពោះការដែលគណៈប្រតិភូសម្ព័ន្ធអារ៉ាប់បំពេញទស្សនកិច្ចនៅភូមិភាគស្វយ័តស៊ីនជាំងថា ចំណាប់អារម្មណ៍ដ៏ពិតប្រាកដរបស់ពួកគាត់បានបញ្ជាក់ថា ពាក្យសម្តីកុហកមិនអាចបិទបាំងការពិតបានឡើយ
2023-06-06 10:58:46cri
Share with:

     ថ្ងៃទី ៥ ខែមិថុនា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរអំពីសភាពការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រតិភូសម្ព័ន្ធអារ៉ាប់នៅភូមិភាគស្វយ័តស៊ីនជាំងថា ឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះ សមាជិកប្រតិភូបានមើលឃើញដោយផ្ទាល់ភ្នែកនូវទិដ្ឋភាពរុងរឿងនៅតំបន់ស៊ីនជាំង ហើយបានសម្តែងការស្ងើចសរសើរអស់ពីចិត្តចំពោះសមិទ្ធផលដ៏អស្ចារ្យដែលដែលកើតចេញពីរូបមន្តអភិវឌ្ឍន៍របស់ប្រទេសចិន ជាពិសេសភាពជោគជ័យនៃការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ។

     លោក Wang Wenbin បានថ្លែងថា សមាជិកប្រតិភូបានលើកឡើងថា ពួកគាត់បានមើលឃើញតំបន់ស៊ីនជាំងដែលខុសគ្នាទាំងស្រុងជាមួយនិងអ្វីដែលប្រព័ន្ធសារព័ត៌មានលោកខាងលិចបានផ្សព្វផ្សាយ នៅទីនោះសង្គមមានភាពចុះសម្រុងគ្នា សេដ្ឋកិច្ចមានភាពរុងរឿង ប្រជាជនគ្រប់ជនជាតិរួមរស់នៅដោយសុខដុមនីយកម្ម កិច្ចការគ្រប់ផ្នែកបានពន្លឿនដំណើរ វិវឌ្ឍរីកចម្រើន ជនជាតិមូស្លឹមប្រតិបត្តិសិទ្ធិសាសនានិងជនជាតិរបស់ខ្លួនដោយសេរីតាមផ្លូវច្បាប់ អ្វីដែលហៅថា”ប្រល័យពូជសាសន៍” ”ការបង្ខិតបង្ខំនិងធ្វើទារុណកម្មខាងសាសនា” ជា ដើមគឺជាពាក្យកុហកសុទ្ធសាធ ។ ប្រទេសអារ៉ាប់សូមកោតសរសើរចំពោះភាគីចិនដែលបានខិតខំប្រឹងប្រែងក្នុងការផ្តល់យកចិត្តទុកដាក់ចំពោះជនជាតិភាគតិចក្នុងនោះរួមទាំងជនជាតិមូស្លឹមផង ហើយនឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនក្នុងការគាំពារការអភិវឌ្ឍនិងស្ថិរភាពនៅតំបន់ស៊ីនជាំង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស