ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វត្ថុសំណាកជើងទី៤សម្រាប់ធ្វើពិសោធន៍ខាងវិទ្យាសាស្រ្តនៃស្ថានីយអវកាសចិនបានយកមកកាន់ផែនដីដោយរលូនព្រមទាំង ប្រគល់ជូនអ្នកវិទ្យសាស្រ្ត
2023-06-05 11:31:54cri
Share with:

      ព្រឹកថ្ងៃទី ៤ ខែមិថុនា វត្ថុសំណាកជើងទី៤សម្រាប់ធ្វើពិសោធន៍ខាងវិទ្យាសាស្រ្តនៃស្ថានីយអវកាសចិនបានយកមកកាន់ផែនដីដោយរលូនតាមរយៈបន្តប់យានអវកាសដឹកមនុស្ស Shenzhou-15 ហើយប្រគល់ជូនអ្នកទទួលខុសត្រូវប្រព័ន្ធប្រើប្រាស់អវកាសដែលដឹកនាំនិងទទួលខុសត្រូវដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិននៅទីតាំងចុះចត Dongfeng។ នៅវេលាម៉ោង ១៤ វត្ថុសំណាកមួយចំនួនត្រូវបានដឹកជញ្ជូនទៅដល់មជ្ឈមណ្ឌលវិស្វកម្មនិងបច្ចេកទេសខាងការប្រើប្រាស់អវកាសនៃបណ្ឌិត្យសភាវិទ្យសាស្ត្រចិន បុគ្គលិកពាក់ព័ន្ធបានត្រួតពិនិត្យនិងបញ្ជាក់ចំពោះសភាពនៃវត្ថុសំណាក ព្រមទាំងប្រគល់ជូនអ្នកវិទ្យាសាស្ត្រពាក់ព័ន្ធដើម្បីធ្វើការសិក្សាស្រាវជ្រាវនៅជំហានក្រោយ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស