ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានបញ្ជាក់ថា​នឹងជំរុញដោយគ្រប់ជ្រុង ជ្រោយនូវការសិក្សានិងអភិវឌ្ឍបច្ចេកវិទ្យា6G
2023-06-05 11:18:22cri
Share with:

ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៣ លោកJin Zhuanglongរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងក្នុងពិព័រណ៍ព័ត៌មានវិទ្យានិងទូរគមនាគមន៍អន្តរជាតិចិនលើកទី៣១ដែលរៀបចំធ្វើដោយក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនថាប្រទេសចិននឹងដាក់ចេញផែនការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាជឿនលឿនក្នុងនោះរួមមានបណ្តាញអ៊ីនធឺណែតជំនាន់ក្រោយជាដើមដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការសិក្សានិងអភិវឌ្ឍបច្ចេកវិទ្យា6G។


លោកបានថ្លែងបន្តថាឧស្សាហកម្មព័ត៌មានវិទ្យានិងទូរគមនាគមន៍ជាឧសហ្សាហកម្មមានភាពជាយុទ្ធសាស្ត្រភាពជាមូលដ្ឋាននិងភាពាំមុខសម្រាប់សេដ្ឋកិច្ចជាតិដែលបានដើរតួនាទីទ្រទ្រង់យ៉ាងសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចនិងសង្គមកិច្ចឲ្យវិវឌ្ឍរីកចម្រើន។ប្រទេសចិនបានកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអ៊ីនធឺណែតដែលមានទ្រង់ទ្រាយធំជាងគេលើពិភពលោកនិងមានបច្ចេកទេសនាំមុខដែលបានធ្វើឲ្យទិដ្ឋភាពមុខរបរថ្មីនិងរូបមន្នថ្មីនៃការរួមបញ្ចូលគ្នារវាងឧស្សាហកម្មនិបណ្តាញអ៊ីនធឺណែតរីកផុលផុសហេតុនេះបានជាឧស្សាហកម្មព័ត៌មានវិទ្យានិងទូរគមនាគមន៍បានជំរុញដោយមានប្រសិទ្ធភាពនូវការធ្វើបរិវត្តកម្មសេដ្ឋកិច្ច។



លោកបានបន្តថាយើងត្រូវពន្លឿនការជំរុញការអភិវឌ្ឍជាប្រព័ន្ធនូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាបែបថ្មីពន្លឿនការជំរុញប្រសិទ្ធភាពនៃបច្ចេកទេសព័ត៌មានវិទ្យាដើម្បីធ្វើឲ្យឧស្សាហកម្មនិបណ្តាញអ៊ីធឺណែតរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស