ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការដាក់ពាក្យស្នើសុំការជួយអន្តរាគមន៍ខាងការរក្សាសិទ្ធិក្នុងប្រទេសចិនមានចំនួនលើសពី7ម៉ឺនករណីក្នុងឆ្នាំ២០២២
2023-06-05 14:42:19cri
Share with:

         ពេលថ្មីៗកន្លងទៅនេះ  រដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិនបានចេញផ្សាយរបាយការណ៍ស្តីពីដំណើរការនៃការងារជួយអន្តរាគមន៍ចំពោះការរក្សាសិទ្ធិនៃកម្មសិទ្ធិបញ្ញាឆ្នាំ២០២២។ របាយការណ៍បានលើកឡើងថា នៅឆ្នាំ២០២២ ប្រព័ន្ធកម្មសិទ្ធិបញ្ញាទូទាំងប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវការចាត់ចែងលើការងារជួយអន្តរាគមន៍ចំពោះការរក្សាសិទ្ធិនៃកម្មសិទ្ធិបញ្ញាតាម «ផែនការការពារនិងការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងអំឡុងពេលផែនការ៥ឆ្នាំទី១៤របស់ចិន»  ដែលបានបន្តកែលម្អយន្តការការងារ កែលម្អប្រព័ន្ធការងារ បន្ថែមចំនួនបុគ្គលិកការងារ និងពង្រឹងការធានាខាងល័ក្ខខ័ណ្ឌមូលដ្ឋាន  ពោលគឺការងារគ្រប់ផ្នែកទទួលបានសមិទ្ធផលយ៉ាងច្បាស់លាស់៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស