ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការ OPEC និងប្រទេសផលិតប្រេងមិនមែនសមាជិក OPEC ឈានដល់កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយបរិមាណផលិតកម្ម
2023-06-05 15:14:48cri
Share with:

ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែមិថុនាតាមម៉ោងក្នុងតំបន់នៃប្រទេសនាំចេញប្រេងហៅកាត់អង្គការ OPEC និងប្រទេសផលិតប្រេងមិនមែនសមាជិក OPEC បានធ្វើកិច្ចប្រជុំនៅក្រុងវីយែន ប្រទេសផលិតប្រេងសំខាន់ៗបានឈានដល់កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយបរិមាណផលិតកម្មបន្ទាប់ពីការចរចាដ៏លំបាកតាមសេចក្តីថ្លែងការណ៍ត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំបានឱ្យដឹងថា ប្រទេសនានាបានឯកភាពថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ការផលិតប្រេងឆៅប្រចាំថ្ងៃរបស់សមាជិកអង្គការ OPEC និងប្រទេសផលិតប្រេងមិនមែនជាសមាជិក OPEC នឹងត្រូវកែសម្រួលមកត្រឹម 40463 លានបារ៉ែលក្នុងមួយថ្ងៃ ។ ផលិតកម្មត្រូវបានកាត់បន្ថយប្រហែល 14 លានបារ៉ែលក្នុងមួយថ្ងៃ ។

គួរបញ្ជាក់ថា ដោយសារអតិរេកផ្នែកផ្គត់ផ្គង់ តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០២២ មក។ នៅក្នុងខែមេសាឆ្នាំ ២០២៣ នេះ អង្គការ OPEC និងរុស្ស៊ីបានប្រកាសថា ពួកគេនឹងកាត់បន្ថយបរិមាណផលិតកម្មចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃចាប់ខែឧសភានេះតទៅ ប៉ុន្តែតម្លៃប្រេងអន្តរជាតិបានបន្តធ្លាក់ចុះបន្ទាប់ពីការឡើងថ្ងៃមួយរយៈពេលខ្លី ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស