ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរីថ្លែងថា​ភារកិច្ចធំបំផុតរបស់ប្រទេសជប៉ុនគឺ ធ្វើយ៉ាងណាដើម្បីកែលម្អទំនាក់ទំនងជាមួយចិន
2023-06-05 15:20:29cri
Share with:

តាមដំណឹងរបស់កាសែតLianheZaobaoសិង្ហបុរីបានឲ្យដឹងថានាថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៣តាមម៉ោងតំបន់ក្នុងកិច្ចប្រជុំពេញអង្គលើកចុងក្រោយនៃកិច្ចសន្ទនាShangri-Laលើកទី២០លោកNg Eng Henរដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរីបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពណ៍អាស៊ីឦសានដោយបានថ្លែងថាដើម្បីស្ថិរភាពរបស់អាស៊ានភារកិច្ចធំបំផុតរបស់ប្រទេសជប៉ុនគឺកែលម្អទំនាក់ទំនាក់ជាមួយប្រទេសចិន។

 

ពេលមានអ្នកការសែតសួរថាតើប្រទេសជប៉ុនត្រូវធ្វើអ្វីខ្លះទៀតដើម្បីគាំពារសន្តិសុខក្នុងតំបន់លោកNg Eng Henបានសម្គាល់ថាប្រទេសជប៉ុននិងប្រទេសផ្សេងក្នុងតំបន់នៅមានអរិភាពដែលនៅមិនទាន់ដោះស្រាយដើម្បីរក្សាស្ថិរភាពភូមិសាស្ត្រនយោបាយបើប្រទេសជប៉ុននិងចិនមានទំនាក់ទំនងកាន់តែល្អនោះឱកាសសម្រាប់ដោះស្រាយបញ្ហាក៏មានកាន់តែច្រើន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស