ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស៊ើបអង្កេតជាជំហានដំបូងបង្ហាញថាមូលហេតុដែលបណ្តាលឱ្យរថភ្លើងឥណ្ឌារអិលធ្លាក់ផ្លូវនិងបុកគ្នានៅឥណ្ឌាគឺដោយសារបញ្ហាប្រព័ន្ធសេវា
2023-06-05 10:48:59cri
Share with:

     ប្រព័ន្ធសារព័ត៌មានឥណ្ឌាបានផ្សាយដំណឹងថា ថ្ងៃទី ៤ ខែមិថុនា លោក Ashwini Vaishnaw រដ្ឋមន្ត្រីផ្លូវដែកឥណ្ឌាបានថ្លែងថា តាមការស៊ើបអង្កេតជាជំហានដំបូងបង្ហាញថាមូលហេតុដែលបណ្តាលឱ្យរថភ្លើងរអិលធ្លាក់ផ្លូវនិងបុកគ្នានៅភាគខាងកើតឥណ្ឌាគឺដោយសារបញ្ហាខាងសោអេឡិចត្រូនិកនៃប្រព័ន្ធសេវា។ បច្ចុប្បន្ននេះ អាជ្ញាធរបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីរៀបចំឱ្យផ្លូវដែកដំណើរការឡើងវិញ ព្រមនិងបានបង្កើតខ្សែទូរស័ព្ទជំនួយពិសេសសម្រាប់គ្រួសារជនរងគ្រោះស្លាប់។

     ពេលលោក Ashwini Vaishnaw ចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុកាលពីថ្ងៃទី ៤ ខែមិថុនា លោកបានលើកឡើងថា បច្ចុប្បន្ន ការងាររុករលនិងជួយសង្គ្រោះបានបញ្ចប់ហើយ គោលដៅដំណាក់កាលក្រោយគឺបញ្ចប់ការងារដំណើរការផ្លូវដែកឡើងវិញនៅមុនព្រឹកថ្ងៃទី ៧ ខែមិថុនានេះ ក៏ដូចជាស៊ើបអង្កេតឱ្យឃើញភាគីទទួលខុសត្រូវនៃឧបទ្ទេវហេតុលើកនេះ។

     ស្ថានអគ្គកុងស៊ុលចិនប្រចាំក្រុង Kolkada បានបញ្ជាក់កាលពីថ្ងៃទី ៣ ខែមិថុនាថា គ្មានជនជាតិចិនរងរបួសឬស្លាប់ក្នុងឧបទ្ទេវហេតុលើកនេះទេ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស