ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិរុស្ស៊ី៖កងទ័ពរុស្ស៊ីបានផ្ចាញ់ការវាយលុកដ៏ខ្លាំងក្លារបស់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់Donetskនិងសម្លាប់កងទ័ពសត្រូវចំនួន២៥០នាក់
2023-06-05 15:34:19cri
Share with:

ថ្ងៃទី៤ ខែមិថុនា តាមម៉ោងក្នុងតំបន់ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា កងទ័ពរុស្ស៊ីបានផ្ចាញ់ការវាយលុកដ៏ខ្លាំងក្លាមួយរបស់កងទ័ពអ៊ុយក្រែន ហើយបានសម្លាប់ទាហាន
អ៊ុយក្រែនចំនួន២៥០នាក់។ភាគីអ៊ុយក្រែនមិនទាន់បានឆ្លើយតបចំពោះករណីនេះទេ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា បច្ចុប្បន្ន មិនទាន់ដឹងច្បាស់លាស់ថា ការវាយលុកលើកនេះ វាបង្ហាញពីការចាប់ផ្តើមវាយបករបស់អ៊ុយក្រែនឬយ៉ាងណាទេ។ប៉ុន្មានខែកន្លងទៅនេះ អ៊ុយក្រែនបានគ្រោងវាយបករុស្ស៊ីវិញ តែភាគីអ៊ុយក្រែនសង្ឃឹមមានពេលវេលាកាន់តែច្រើនសម្រាប់ហ្វឹកហាត់កងទ័ព ព្រមទាំងទទួលបានសព្វាវុធពីសម្ព័ន្ធមិត្តលោកខាងលិច៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស