ភូមិមួយចំនួននៅតំបន់ភាគពាយព្យនីហ្សេរីយ៉ារងការវាយប្រហារបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់បាត់បង់ជីវិត
2023-06-05 10:25:54cri
Share with:
អាជ្ញាធរប៉ូលីសនីហ្សេរីយ៉ាបានថ្លែងនៅថ្ងៃទី៤ខែមិថុនាថា កាលពីថ្ងៃទី៣ខែមិថុនា ភូមិមួយចំនួនក្នុងរដ្ឋSokoto ស្ថិតនៅភាគពាយព្យនីហ្សេរីយ៉ាបានរងការវាយប្រហារពីក្រុមប្រដាប់អាវុធដែលបណ្តាលឱ្យអ្នកភូមិយ៉ាងហោចណាស់៣០នាក់ស្លាប់បាត់បង់ជីវិត។
អាជ្ញាធរប៉ូលីសរដ្ឋSokoto បានចេញសេចក្តីប្រកាសនៅថ្ងៃទី៤ខែមិនុថាថា អ្នកស្លាប់សុទ្ធតែជាសមាជិកកងជីវពលមួយនៃរដ្ឋនេះ។ ប៉ុន្មានខែកន្លងមក កន្លែងជាច្រើនរបស់នីហ្សេរីយ៉ាបានកើតមានហេតុការណ៍វាយប្រហារដោយប្រដាប់អាវុធជាច្រើនលើក ដែលបណ្តាលឱ្យមនុស្សជាច្រើនស្លាប់ រងរបួស ឬត្រូវចាប់ពង្រត់៕