ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-១៥ បានមកដល់ទីក្រុងប៉េកាំងដោយសុវត្ថិភាព!
2023-06-04 15:41:38cri
Share with:
ថ្ងៃត្រង់ថ្ងៃទី ៤ ខែមិថុនា ក្រុមអវកាសយានិកនៃយានអវកាសដែលបានបញ្ចប់បេសកកម្មហោះហើរផ្ទុកមនុស្សរបស់យានអវកាស Shenzhou-១៥ ដោយគាប់ប្រសើរបានមកដល់ទីក្រុងប៉េកាំងដោយសុវត្ថិភាពតាមយន្តហោះ ។
នៅវេលាម៉ោង ៦ និង ៣៣ នាទី ព្រឹកថ្ងៃទី ៤ ខែមិថុនានេះ បន្ទប់ត្រឡប់ទៅវិញរបស់យានអវកាសផ្ទុកមនុស្ស Shenzhou-១៥ បានចុះចតនៅទីលានចុះចត Dong Feng ដោយជោគជ័យ អវកាសយានិក Fei Junlong Deng Qingming និង Zhang Lu បានចេញពីបន្ទប់ទាំងស្រុងដោយសុវត្ថិភាព បេសកកម្មហោះហើរផ្ទុកមនុស្សរបស់យានអវកាស Shenzhou-១៥ ទទួលបានជោគជ័យដោយគាប់ប្រសើរ ៕