ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បក្សមិនកាន់អំណាចធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូងជួបជុំគ្នាធ្វើមីទ្ទីងដើម្បីប្រឆាំងនឹងផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ
2023-06-04 14:38:54cri
Share with:

      ថ្ងៃទី៣ខែមិថុនា  សបក្សប្រជាធិបតេយ្យរួមដែលជាបក្សមិនកាន់អំណាចធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង បានជួបជុំគ្នាធ្វើមីទ្ទីងនៅទីក្រុងប៊ូសាន  ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលជប៉ុនដែលបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaទៅក្នុងសមុទ្រ ហើយរិះគន់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលបណ្តែតបណ្តោយផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន។

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ឱ្យដឹងថា   លោកLee Jae-myungប្រធានបក្សប្រជាធិបតេយ្យរួមបានថ្លែងនៅក្នុងមីទ្ទីងនៅថ្ងៃដដែលថា  លោកYoonSeok-youlប្រធានាធិបតីកូរ៉េខាងត្បូងគួរតែអធិប្បាយយ៉ាងច្បាស់លាស់នូវគោលជំហរបស់កូរ៉េខាងត្បូងដែលមិនអនុញ្ញាតិឱ្យជប៉ុនបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រជាដាច់ខាត ហើយលើកការប្រឆាំងតវ៉ាយ៉ាងខ្លាំងចំពោះជប៉ុន ។ លោកLee Jae-myungដាស់តឿនឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ធ្វើការពិនិត្យផ្ទៀងផ្ទាត់សុវត្ថិភាពទាំងស្រុងចំពោះផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស