ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក កៅ គឹមហួន អគ្គលេខាធិការសមាគមអាស៊ានថ្លែងថា៖《កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》(RCEP)នឹងរួមជាមួយគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីអាគ្នេយ៍
2023-06-04 13:10:59cri
Share with:

    កាលពីថ្ងៃទី ២ ខែមិថុនា កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)បានចូលជាធរមានជាផ្លូវការនៅប្រទេសហ្វីលីពីន ។ ប្រការនេះជាសញ្ញាកត់សម្គាល់ថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានដោយគ្រប់ជ្រុងជ្រោយនៅរដ្ឋសមាជិកចំនួន ១៥ ហើយកិច្ចព្រមព្រៀងនេះនឹងឈានចូលដំណាក់កាលថ្មីដែលទទួលបានការអនុវត្តដោយគ្រប់ជ្រុងជ្រោយ ។

    លោក កៅ គឹមហួន អគ្គលេខាធិការសមាគមអាស៊ានបានលើកឡើងនាពេលថ្មីៗកន្លងទៅនេះថា កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)នឹងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់និងពាណិជ្ជកម្មសេរីដែលធ្វើឱ្យរដ្ឋសមាជិកទាំងអស់រួមគ្នាចែករំលែកផលប្រយោជន៍អភិវឌ្ឍន៍ខាងសេដ្ឋកិច្ច ។

    លោក កៅ គឹមហួន បានថ្លែងថា នៅពេលអនាគត កិច្ចព្រមព្រៀង RCEP នឹងរួមជាមួយគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"ដើម្បីផ្តល់លំហកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីអាគ្នេយ៍ ។

     លោក កៅ គឹមហួន បានលើកឡើងទៀតថា ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានជាប់រហូតមក បច្ចុប្បន្ននេះ ពួកយើងនឹងធ្វើឱ្យកម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានឡើងដល់កំណែ 3.0 ។ ខ្ញុំជឿជាក់ថា អ្នកដឹកនាំនៃភាគីទាំងពីរសុទ្ធតែបានមើលឃើញនូវឱកាសដ៏ធំធេងមួយនេះ ហើយពួកយើងអាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស