ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីធ្វើសច្ចាប្រណិធានឡើងកាន់តំណែងជាផ្លូវការព្រមទាំងប្រកាសបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្រ្តីអាណត្តិថ្មី
2023-06-04 13:12:40cri
Share with:

    លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីដែលបានជាប់ឆ្នោតបន្តអាណត្តិបានធ្វើសច្ចាប្រណិធានឡើងកាន់តំណែងជាផ្លូវការនៅទីក្រុងអង់ការ៉ា រដ្ឋធានីប្រទេសតួកគីនៅថ្ងៃទី ៣ ខែឧសភា ហើយបានប្រកាសបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្រ្តីអាណត្តិថ្មី ។

    នាថ្ងៃដដែលនោះ លោក Recep Tayyip Erdogan បានធ្វើសច្ចាប្រណិធាននៅរដ្ឋសភាជាតិតួកគី បន្ទាប់មក លោកបានលើកឡើងក្នុងពិធីឡើងកាន់មុខតំណែងដែលធ្វើឡើងនៅទីស្តីការប្រធានាធិបតីថា តួកគីកាន់តែត្រូវសាមគ្គីគ្នាជាធ្លុងមួយជាងពេលណាៗទាំងអស់ ហើយបានសន្យាថា តួកគីនឹងតាក់តែងរដ្ឋធម្មនុញ្ញថ្មីក្នុងអាណត្តិថ្មីរបស់ខ្លួន ។

    នាយប់ថ្ងៃដដែលនោះ លោក Recep Tayyip Erdogan បានបើកធ្វើសន្និសីទសារព័ត៌មាននៅទីស្តីការប្រធានាធិបតីដើម្បីប្រកាសបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្រ្តីអាណត្តិថ្មី ។ ដោយឡែកគណៈរដ្ឋមន្រ្តីអាណត្តិថ្មីត្រូវបង្កើតឡើងដោយប្រធានាធិបតី អនុប្រធានាធិបតី ១ រូបនិងរដ្ឋមន្ត្រីចំនួន ១៧ រូប៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស