ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខចំពោះលោកMurmuប្រធានាធិបតីឥណ្ឌានិងលោកModiនាយករដ្ឋមន្ត្រីឥណ្ឌាស្តីពីឧប្បត្តិហេតុដែលរថភ្លើងរអិលធ្លាក់ផ្លូវនិងបុកគ្នានៅខេត្តOrissaប្រទេសឥណ្ឌា
2023-06-04 14:39:34cri
Share with:

 ថ្ងៃទី៣ខែមិថុនា   លោកXiJinpingប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខចំពោះលោកMurmuប្រធានាធិបតីឥណ្ឌានិងលោកModiនាយករដ្ឋមន្ត្រីឥណ្ឌាដោយឡែកពីគ្នាស្តីពីឧប្បត្តិហេតុដែលរថភ្លើងរអិលធ្លាក់ផ្លូវនិងបុកគ្នានៅខេត្តOrissaប្រទេសឥណ្ឌា ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរ។

     ថ្លែងក្នុងសារលិខិត  លោកXiJinpingបានលើកឡើងថា  ខ្ញុំមានក្តីភ្ញាក់ផ្អើរដោយសារបានដឹងថា នៅខេត្តOrissaឥណ្ឌាបានកើតមានឧប្បត្តិហេតុរថភ្លើងរអិលធ្លាក់ផ្លូវនិងបុកគ្នា ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសូមតំណាងឱ្យរដ្ឋាភិបាលនិងប្រជាជនចិន ថ្លែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នករងគ្រោះស្លាប់ និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះក្រុមគ្រួសាររបស់អ្នកស្លាប់បាត់បង់ជីវិតនិងអ្នករងរបួស  ហើយសង្ឃឹមថា អ្នករងរបួសនឹងជាសះស្បើយក្នុងពេលឆាប់ៗ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស