ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនឆ្លើយតបនឹងសុន្ទរកថារបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាថា ការដឹកនាំមិនមែនជាអនុត្តរភាពទេ ឋានៈគឺស្ថិតនៅលើទង្វើ ហើយប្រតិបត្តិការមានប្រយោជន៍ល្អជាងការនិយាយបានតែមាត់
2023-06-04 15:56:49cri
Share with:

កាលពីថ្ងៃទី៣ខែមិថុនា គណៈប្រតិភូចិនបានរៀបចំធ្វើសន្និសីទប្រកាសព័ត៌មានក្នុងអំឡុងពេលបើកធ្វើកិច្ចប្រជុំសន្ទនាសាំងគ្រីឡា ដើម្បីប្រឆាំងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់មិនពិតដែលលោក Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានលើកឡើងក្នុងកិច្ចប្រជុំសន្ទនា ហើយបានណែនាំអំពីគោលជំហរជាគោលការណ៍របស់ភាគីចិនស្តីពី យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក បញ្ហាតំបន់តៃវ៉ាន់និងទំនាក់ទំនងរវាងកងទ័ពចិននិងអាមេរិក ។

មុនដំបូង ឧត្តមសេនីយ៍ទោ Jing Jianfeng អគ្គសេនាធិការរងនៃសេនាធិការដ្ឋានចម្រុះនៃគណៈកម្មាធិការយោធាមជ្ឈិមចិនបានចង្អុលបង្ហាញថា តាមពិតទៅ សហរដ្ឋអាមេរិកឃោសនាបំប៉ោងពី យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកគឺមានចេតនាពង្រឹងឋានៈអនុត្តរភាពរបស់ខ្លួន ។ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន សហរដ្ឋអាមេរិកមិនអើពើនឹងតម្រូវការនិងសំណូមពររបស់ប្រទេសក្នុងតំបន់ក្នុងការស្វែងរកស្ថិរភាពនិងអភិបាលកិច្ច ឆ្លងតាមរយៈការអូសទាញនិងគំរាមកំហែង ប្រើប្រាស់ប្រទេសដទៃទៀតជាឧបករណ៍ បើនិយាយពីឫសគល់គឺចង់គាំពារប្រព័ន្ធអនុត្តរភាពរបស់អាមេរិក ។

អំពីបញ្ហាតំបន់តៃវ៉ាន់ លោក Jing Jianfeng បានលើកឡើងថា មួយរយៈពេលកន្លងទៅនេះ ភាគីអាមេរិកបំផ្លាញគោលការណ៍ប្រទេសចិនតែមួយឥតឈប់ឈរ បង្កើនទំនាក់ទំនងផ្លូវការជាមួយតំបន់តៃវ៉ាន់ បណ្តែតបណ្តោយញុះញង់សកម្មភាពបំបែកបំបាក់នៃកម្លាំងអមគមន៍ ចង់ឱ្យតៃវ៉ាន់ឯករាជ្យ អូសទាញប្រទេសដទៃទៀតទៅជ្រៀតជ្រែកបញ្ហាតំបន់តៃវ៉ាន់ ។ បញ្ហាតំបន់តៃវ៉ាន់គឺពាក់ព័ន្ធនឹងផលប្រយោជន៍ជាស្នូលរបស់ចិន មិនអនុញ្ញាតឱ្យមានការបន្ធូរបន្ថយគោលជំហរណាមួយជាដាច់ខាត ។

លោក Jing Jianfeng បានលើកឡើងថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរចិននិងអាមេរិក ការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូររវាងកងទ័ពទាំងពីរមិនត្រូវបានផ្តាច់នោះទេ ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងកងទ័ពទាំងពីរចិននិងអាមេរិកប្រឈមនឹងការលំបាក គឺភាគីអាមេរិកជាអ្នកត្រូវទទួលខុសត្រូវ ។ ប៉ុន្តែភាគីអាមេរិកបានអំពាវនាវឱ្យមានការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរគ្នាផង តែបែរជាបំផ្លាញផលប្រយោជន៍និងបញ្ហាយកចិត្តទុកដាក់របស់ភាគីចិនផង ហើយបានអះអាងថា ត្រូវបង្កើនការគ្រប់គ្រងវិបត្តិផង តែបែរជាបង្ករឿងហេតុនិងបង្ហាញសាច់ដុំផង ។ ភាគីចិនដាស់តឿនឱ្យភាគីអាមេរិកគោរពយ៉ាងប្រាកដប្រជានូវផលប្រយោជន៍ជាស្នូលនិងបញ្ហាយកចិត្តទុកដាក់ដ៏សំខាន់របស់ភាគីចិន លុបចោលឧបសគ្គក្នុងការប្រាស្រ័យទាក់ទងរវាងកងទ័ពប្រទេសទាំងពីរតាមរយៈប្រតិបត្តិការជាក់ស្តែង ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស