ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2023-06-04 15:17:59cri
Share with:

-លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខចំពោះលោក Droupadi Murmu ប្រធានាធិបតីឥណ្ឌានិងលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌាស្តីពីឧប្បត្តិហេតុដែលរថភ្លើងរអិលធ្លាក់ផ្លូវនិងបុកគ្នានៅខេត្ត Orissa ប្រទេសឥណ្ឌា ។

-បន្ទប់ត្រឡប់ទៅវិញរបស់យានអវកាសផ្ទុកមនុស្ស Shenzhou-១៥បានចុះចតនៅភពផែនដី បេសកកម្មហោះហើរផ្ទុកមនុស្សរបស់យានអវកាស Shenzhou-១៥ទទួលបានជោគជ័យដោយគាប់ប្រសើរ ។

-ភាគីចិនឆ្លើយតបនឹងសុន្ទរកថារបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាថា ការដឹកនាំមិនមែនជាអនុត្តរភាពទេ ឋានៈគឺស្ថិតនៅលើទង្វើ ហើយប្រតិបត្តិការមានប្រយោជន៍ល្អជាងការនិយាយបានតែមាត់ ។

-អគ្គលេខាធិការសមាគមអាស៊ានថ្លែងថា កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)នឹងរួមជាមួយគំនិតផ្តួចផ្តើមស្តីពី"ខ្សែក្រវាត់និងផ្លូវ"ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីអាគ្នេយ៍ ។

-ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២សម្ពោធបើកនៅរាជធានី ភ្នំពេញ ប្រទេសកម្ពុជា ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស