ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បន្ទប់ត្រឡប់ទៅវិញរបស់យានអវកាសផ្ទុកមនុស្សShenzhou-១៥ បានចុះចតនៅភពផែនដី បេសកកម្មហោះហើរផ្ទុកមនុស្សរបស់យានអវកាស Shenzhou-១៥ទទួលបានជោគជ័យដោយគាប់ប្រសើរ
2023-06-04 13:22:47cri
Share with:

      នៅវេលាម៉ោង៦ និង៣៣នាទី ព្រឹកថ្ងៃទី៤ ខែមិថុនា បន្ទប់ត្រឡប់ទៅវិញរបស់យានអវកាសផ្ទុកមនុស្សShenzhou-១៥ បានចុះចតនៅទីលានចុះចត Dong Feng  ដោយជោគជ័យ អវកាសយានិក Fei Junlong Deng Qingming និងZhang Lu បានចេញពីបន្ទប់ទាំងស្រុងដោយសុវត្ថិភាព បេសកកម្មហោះហើរផ្ទុកមនុស្សរបស់យានអវកាស Shenzhou-១៥ទទួលបានជោគជ័យដោយគាប់ប្រសើរ ។

      តាមការឧទេ្ទសនាមពីការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនបានឱ្យដឹងថា នៅវេលាម៉ោង៥ និង៤២នាទី យោងតាមរបៀបវារៈហោះហើរ បន្ទប់នៅគន្លងតារាវិថីនិងបន្ទប់ត្រឡប់ទៅវិញរបស់យានអវកាសផ្ទុកមនុស្សShenzhou-១៥ បានបំបែកចេញពីគ្នាដោយជោគជ័យ ។ បន្ទាប់មក ម៉ាស៊ីនបញ្ចេះរបស់យានអវកាសសម្រាប់ត្រឡប់ទៅវិញត្រូវបញ្ចេះ បន្ទប់ត្រឡប់ទៅវិញនិងបន្ទប់ជំរុញបំបែកចេញពីគ្នា បន្ទប់ត្រឡប់ទៅវិញបានចុះចតនៅភពផែនដីដោយជោគជ័យ ក្រុមរុករកនិងជួយសង្គ្រោះដែលទទួលខុសត្រូវការងាររុករកនិងជួយសង្គ្រោះបានរកឃើញបន្ទប់ ព្រមទាំងធ្វើដំណើរទៅដល់ទីតាំងចុះចតដោយទាន់ពេលវេលា ។ បន្ទាប់ពីបើកទ្វារបន្ទប់ត្រឡប់ទៅវិញ បុគ្គលិកពេទ្យបានបញ្ជាក់ថា អវកាសយានិកមានសុខភាពល្អ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស