ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតឧតុនិយមពិភពលោកបញ្ជាក់ថា នឹងតម្កល់ទុកការអនុវត្តគំនិតផ្តួចផ្តើមស្ដីពីការប្រកាសអាសន្នជាមុនសម្រាប់ប្រជាជនទាំងមូលរបស់អង្គការសហប្រជាជាតិជាយុទ្ធសាស្ត្រចម្បង
2023-06-03 14:43:55cri
Share with:

     ថ្ងៃទី២ខែមិថុនា  មហាសន្និបាតឧតុនិយមពិភពលោកលើកទី១៩ដែលបានដំណើរការអស់រយៈ១២ថ្ងៃបានបិទបញ្ចប់នៅទីក្រុងហ្សឺណែវប្រទេសស្វីស។ មហាសន្និបាតបានអនុម័តសេចក្ដីសម្រេចចិត្តដោយបញ្ជាក់ជាផ្លូវការថា  ភារកិច្ចចម្បងនៃអង្គការឧតុនិយមពិភពលោកគឺជំរុញឱ្យអនុវត្តគំនិតផ្តួចផ្តើមស្ដីពីការប្រកាសអាសន្នជាមុនសម្រាប់ប្រជាជនទាំងមូលរបស់អង្គការសហប្រជាជាតិ ពោលគឺធានាឱ្យប្រជាជនម្នាក់ៗនៃពិភពលោកសុទ្ធតែអាចទទួលសេវាកម្មប្រកាសអាសន្នជាមុនផ្នែកឧតុនិយមនៅចុងឆ្នាំ២០២៧៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស