ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ២០ បើកធ្វើនៅប្រទេសសិង្ហបុរី
2023-06-03 11:55:54cri
Share with:

    នៅថ្ងៃទី ២ ខែមិថុនា កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ២០ បានបើកធ្វើនៅប្រទេសសិង្ហបុរី ។ មន្ត្រីនិងបញ្ញវន្តចំនួនជិត ៦០០ រូបដែលមកពីប្រទេសចំនួនជាង ៤០ បានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាលើកនេះ ក្នុងនោះបូករួមទាំងតំណាងថ្នាក់រដ្ឋមន្រ្តីចំនួនជាង ៤០ រូបនិងមន្ត្រីការពារជាតិជាន់ខ្ពស់ចំនួនជាង ៣៥ រូប ។

    លោក Li Shangfu សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានចូលរួមកិច្ចប្រជុំតាមការអញ្ជើញ ហើយនឹងថ្លែងសុន្ទរកថាអំពីប្រធានបទ"គំនិតផ្តួចផ្តើមអំពីសន្តិសុខថ្មីរបស់ចិន" ។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ លោក Li Shangfu ក៏នឹងជួបសន្ទនាជាមួយប្រធានគណៈប្រតិភូនៃប្រទេសពាក់ព័ន្ធផងដែរ ។

    សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះនឹងដំណើរការរហូតដល់ថ្ងៃទី ៤ ខែមិថុនានេះ ។ ក្នុងអំឡុងពេលកិច្ចប្រជុំនេះ តំណាងដែលបានចូលរួមកិច្ចប្រជុំលើកនេះនឹងធ្វើការពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស