ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងពិធីសំណេះសំណាលស្តីពីការបន្តវេននិងអភិវឌ្ឍនៃវប្បធម៌ លោកXi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ត្រូវរ៉ាប់រងបេសកកម្មវប្បធម៌ថ្មី ខិតខំប្រឹងប្រែងកសាងអរិយាធម៌សម័យទំនើបរបស់ប្រជាជាតិចិន
2023-06-03 12:20:04cri
Share with:

      ថ្ងៃទី ២ ខែមិថុនា  លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចូលរួមពិធីសំណេះសំណាលស្តីពីការបន្តវេននិងអភិវឌ្ឍនៃវប្បធម៌នៅក្រុងប៉េកាំង ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។ លោកបានគូសបញ្ជាក់ថា នៅទីចាប់ផ្តើមថ្មី ការបន្តជំរុញភាពរុងរឿងខាងវប្បធម៌ កសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ និងកសាងអរិយាធម៌សម័យទំនើបរបស់ប្រជាជាតិចិន ជាបេសកកម្មវប្បធម៌ថ្មីក្នុងយុគសម័យថ្មីរបស់យើង ។ ត្រូវប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវជំនឿចិត្តលើវប្បធម៌របស់ខ្លួន ហ៊ានរ៉ាប់រងបេសកកម្ម ខិតខំព្យាយាមនិងហ៊ានដើរឆ្ពោះទៅមុខ រួមគ្នាខិតខំប្រឹងប្រែងបង្កើតវប្បធម៌ថ្មីរបស់យើងក្នុងយុគសម័យនេះ ដើម្បីកសាងអរិយាធម៌សម័យទំនើបរបស់ប្រជាជាតិចិន ។

      ដើម្បីរៀបចំធ្វើពិធីសំណេះសំណាលលើកនេះឱ្យបានល្អ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅបណ្ណសារជាតិនៃឯកសារបោះពុម្ពរបស់ប្រទេសចិននិងបណ្ឌិតសភាប្រវត្តិសាស្ត្ររបស់ប្រទេសចិនជាបន្តបន្ទាប់

អ្នកបកប្រែ:郑磊
ប្លុកពិសេស