ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីថ្លែងថា ការដែលអ៊ុយក្រែនទាមទារឱយចូលជាសមាជិកនៃអង្គការណាតូ បានបង្ហាញថា អ៊ុយក្រែនគ្មានគោលបំណងហើយក៏គ្មានសមត្ថភាពដោះស្រាយបញ្ហាលើតុចរចានោះឡើយ
2023-06-03 12:20:48cri
Share with:

ទាក់ទិននឹងរឿងដែលនៅថ្ងៃទី១ ខែមិថុនា លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនដាស់តឿនឱ្យអ្នកដឹកនាំនៃប្រទេសអឺរ៉ុបនានាយល់ព្រមឱ្យអ៊ុយក្រែនចូលជាសមាជិកនៃអង្គការណាតូ  លោក Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីថ្លែងនៅថ្ងៃទី២ ខែមិថុនាថា ការដែលអាជ្ញាធរអ៊ុយក្រែនទាមទារឱ្យអង្គការណាតូទទួលយកខ្លួនជារដ្ឋសមាជិក បានបង្ហាញថា អាជ្ញាធរអ៊ុយក្រែនគ្មានគោលបំណងហើយក៏គ្មានសមត្ថភាពដោះស្រាយបញ្ហាលើតុចរចានោះឡើយ

លោក Peskov បានរំលឹកឡើងវិញថា រុស្ស៊ីនឹងឈានដល់គោលដៅរបស់ខ្លួន ធានាផលប្រយោជន៍និងសន្តិសុខរបស់ប្រទេសជាតិ មិនអនុញ្ញាតឱ្យអង្គការណាតូទទួលយកអ៊ុយក្រែនជារដ្ឋសមាជិក ដើម្បីវាតទីទៅខាងកើតព្រមទាំងកាន់តែខិតជិតព្រំដែនរុស្ស៊ីដោយផ្ទាល់ ។

លោក Peskov បានថ្លែងទៀតថា ប្រទេសអឺរ៉ុបជាច្រើនសុទ្ធតែយល់ច្បាស់ថា ការដែលអ៊ុយក្រែនចូលជាសមាជិកនៃអង្គការណាតូ នឹងក្លាយជាមូលហេតុពីឬគល់ក្នុងរយៈពេលយូរដែលបណ្តាលឱ្យស្ថានការណ៍មានភាពតានតឹង ប៉ុន្តែប្រទេសអឺរ៉ុបគ្រាន់តែជាឧបករណ៍របស់អាមេរិកដែលចេញបទបញ្ជាក្នុងអង្គការណាតូតែបុណ្ណោះ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស