ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអង្គការសហប្រជាជាតិថ្លែងថា ចិនវាយបង្ក្រាបគ្រឿងញៀននិងការរត់ពន្ធសារធាតុគីមីដែលងាយផលិតគ្រឿងញៀនយ៉ាងមានប្រសិទ្ធភាពខ្ពស់
2023-06-03 14:50:05cri
Share with:

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្មបានចេញផ្សាយរបាយការណ៍ក្រោមចំណងជើងថា គ្រឿងញៀនសំយោគនៅតំបន់អាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍៖ការវិវឌ្ឍនិងបញ្ហាប្រឈមថ្មីបំផុតនៅឆ្នាំ២០២៣នៅរាជធានីបាងកក ប្រទេសថៃ ។ លោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្មបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ចិនបង្កើនការយាមល្បាតអនុវត្តច្បាប់នៅតំបន់ព្រំដែន ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការវាយបង្ក្រាបគ្រឿងញៀននិងការរត់ពន្ធសារធាតុគីមីដែលងាយផលិតគ្រឿងញៀន ។ ចិនក៏បានចូលរួមយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិខាងការវាយបង្ក្រាបគ្រឿងញៀននៅអនុតំបន់ទន្លេមេគង្គផងដែរ ។

ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃគណៈកម្មាធិការទប់ស្កាត់គ្រឿងញៀនរបស់ថៃបានថ្លែងថា ចិនមិនត្រឹមតែបានចូលរួមយ៉ាងសកម្មនូវសកម្មភាពយាមល្បាតនិងអនុវត្តច្បាប់ចម្រុះនៅអនុតំបន់ទន្លេមេគង្គប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ការបណ្តុះបណ្តាលក្នុងវិស័យគ្រប់គ្រងសារធាតុគីមីដែលងាយផលិតគ្រឿងញៀនចំពោះប្រទេសក្នុងតំបន់ផងដែរ ដើម្បីជួយប្រទេសទាំងនេះវាយបង្ក្រាបការរត់ពន្ធគ្រឿងញៀន ។

របាយការណ៍ដែលការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្មបានចេញផ្សាយនៅថ្ងៃដដែលបានលើកឡើងថា ការផលិតគ្រឿងញៀនសំយោគនៅតំបន់អាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍ត្រូវបានពង្រីកឥតឈប់ឈរនិងមានច្រើនបែបយ៉ាង ក្រុមឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំចាត់ចែងកំពុងកែសម្រួលខ្សែសង្វាក់ជួញដូរនិងដឹកជញ្ជូន ដើម្បីគេចវេសពីការអនុវត្តច្បាប់ ។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្មកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍ បង្កើនការតាមដានត្រួតពិនិត្យ ដើម្បីជួយប្រទេសនានាធ្វើសកម្មភាពសហការឆ្លងដែនចម្រុះ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស