ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីតនៅអាហ្វ្រិកខាងត្បូង
2023-06-03 11:57:32cri
Share with:

    តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានអ៊ីរ៉ង់ឱ្យដឹងថា នៅថ្ងៃទី ២ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងលោក Faisal bin Abdelaziz Al Saud រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីតបានជួបពិភាក្សាការងារទ្វេភាគីនៅអាហ្វ្រិកខាងត្បូងក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេស BRICS នៅអាហ្វ្រិកខាងត្បូង ហើយបានធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហាពិភាក្សាទ្វេភាគី ។

    ថ្លែងក្នុងកិច្ចជំនួប រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីតបានលើកឡើងថា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់កំពុងបោះជំហានទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរវាងប្រទេសទាំងពីរ នេះគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ ។ លោកបានថ្លែងថា លោកនឹងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗ ខាងមុខនេះ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស