ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថភ្លើងបីគ្រឿងបុកគ្នានៅឥណ្ឌា បណ្តាលឱ្យមនុស្ស២០៧នាក់ស្លាប់និង៩រយនាក់រងរបួស
2023-06-03 14:56:35cri
Share with:

កាលពីថ្ងៃទី២ខែមិថុនាតាមម៉ោងក្នុងតំបន់ ខេត្ត Orissa ប្រទេសឥណ្ឌាបានកើតមានគ្រោះថ្នាក់ចរាចរណ៍ដែលរថភ្លើងបីគ្រឿងបានបុកគ្នាជាបន្តបន្ទាប់ ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានឥណ្ឌាឱ្យដឹងថា ឧប្បត្តិហេតុនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២០៧នាក់ស្លាប់ និង៩រយនាក់រងរបួស ។

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានក្នុងតំបន់ឱ្យដឹងថា ឧប្បត្តិហេតុនេះបានបណ្តាលឱ្យកាប៊ីនរថភ្លើងសរុបចំនួន១២ត្រូវខូចខាត ហើយកាប៊ីនរថភ្លើងជាច្រើនបានរអិលធ្លាក់ផ្លូវ ។

បន្ទាប់ពីកើតឧប្បត្តិហេតុនេះ ដំណើរការនៃរថភ្លើងមួយខ្សែនេះត្រូវបានរាំងស្ទះយ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្ននេះ មូលហេតុនៃឧប្បត្តិហេតុនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត ។ ដោយសារបរិក្ខាផ្លូវដែកមានសភាពចាស់ទ្រុឌទ្រោម ខានជួសជុលយូរហើយ ដូច្នេះ ឧប្បត្តិហេតុរថភ្លើងរអិលធ្លាក់ផ្លូវនិងរថភ្លើងប៉ះគ្នានៅប្រទេសឥណ្ឌាតែងកើតមានជាញឹកញាប់។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស