ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកគិតពិចារណាពីការដាក់កំហិតទៅលើការបណ្តាក់ទុននិងផ្ទេរបច្ចេកវិទ្យាទៅកាន់សហគ្រាសមួយចំនួនរបស់ប្រទេសចិន ក្រសួងការបរទេសចិនអះអាងថា ទង្វើនេះនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃហើយក៏គ្មានប្រយោជន៍ដល់ខ្លួនឯងនោះឡើយ
2023-06-02 15:03:22cri
Share with:

      សំដៅចំពោះការដែលមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកថ្លែងនាពេលថ្មីៗកន្លងទៅនេះថា អាមេរិកបាននិងកំពុងគិតពិចារណពីការដាក់កំហិតទៅលើការបណ្តាក់ទុននិងផ្ទេរបច្ចេកវិទ្យារបស់អាមេរិកទៅកាន់សហគ្រាសឈានមុខរបស់ចិនលើវិស័យវត្ថុពាក់កណ្ដាលចម្លង ភាពវៃឆ្លាតសិប្បនិមិ្មតនិងគណនាតាមរយៈកង់ទិចជាដើម លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី១ខែមិថុនាថា ប្រទេសចិនបាននិងកំពុងតាមដានយ៉ាងដិតដល់ចំពោះដំណើរវិវឌ្ឍនៃរឿងនេះ ។

      លោកស្រី Mao Ning បានថ្លែងទៀតថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះអាមេរិកដែលធ្វើឱ្យបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យា ក្លាយទៅជាបញ្ហានយោបាយ និងក្លាយទៅជាអាវុធ ដែលបានបង្កឧបសគ្គក្នុងកិច្ចសហប្រតិបតិ្តការផ្នែកបច្ចេកវិទ្យានិងការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតី រវាងមជ្ឈដ្ឋានឧស្សាហកម្មនិងស្ថាប័នឯកជន ទង្វើនេះនឹងរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយទង្វើនេះនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃហើយក៏គ្មានប្រយោជន៍ដល់ខ្លួនឯងដែរ ពោលគឺមិនសមស្របនឹងផលប្រយោជន៍ភាគីណាមួយនោះឡើយ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស