ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ភាគីអាមេរិកមិនត្រូវបញ្ចេញរាល់សញ្ញាខុសឆ្គងទាំងឡាយណាទៅកាន់កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យក្រោមលេសសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
2023-06-02 14:50:47cri
Share with:

      សំដៅចំពោះរឿងដែលអាមេរិកនិងតៃវ៉ាន់ប្រុងនឹងចុះហត្ថលេខាឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១ខែមិថុនាថា ភាគីអាមេរិកមិនត្រូវបញ្ចេញរាល់សញ្ញាខុសឆ្គងទាំងឡាយណាទៅកាន់កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យក្រោមលេសសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

      លោកស្រីMaoNingបានលើកឡើងថា ជានិច្ចកាល ភាគីចិនតែងតែប្រឆាំងយ៉ាងដាច់ខាតចំពោះការប្រាស្រ័យទាក់ទងផ្លូវការរវាងប្រទេសដែលបានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិននិងតំបន់តៃវ៉ាន់ ទោះតាមទម្រង់ណាក៏ដោយ ក្នុងនោះក៏បូករួមទាំងការចុះហត្ថលេខាលើរាល់កិច្ចព្រមព្រៀងដែលមានខ្លឹមសារអធិបតេយ្យភាពនិងលក្ខណៈផ្លូវការផងដែរ។ទង្វើពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកបានរំលោភយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយនិងការកំណត់ពាក់ព័ន្ធនៃសេចក្តីប្រកាសរួមចំនួន៣រវាងចិននិងអាមេរិក ហើយក៏ល្មើសនឹងពាក្យសន្យាស្តីពីការត្រឹមតែរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់ដែលអាមេរិកបានធ្វើ។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យប៉ុនប៉ងចង់ស្វែងរកឯករាជ្យភាពដោយពឹងផ្អែកលើអាមេរិកក្រោមលេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ប៉ុន្តែ ច្បាស់ណាស់វានឹងទទួលបរាជ័យជាក់ជាមិនខាន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស