ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងការពាជាតិចិនជួបជាមួយអ្នកណា អាចបង្ហាញឱ្យឃើញនូវគំនិតសន្តិភាពរបស់ប្រទេសចិន
2023-06-02 18:04:40cri
Share with:

 

     ក្នុងប៉ុន្មានថ្ងៃថ្មីៗកន្លងមកនេះ  តំណាងទីភ្នាក់ងារការពារជាតិនិងសន្តិសុខនៃប្រទេសនិងតំបន់ចំនួនជាង៤០បានទៅដល់ប្រទេសសិង្ហបុរី  ដើម្បីចូលរួមក្នុងកិច្ចប្រជុំសន្ទនាShangri-Laដែលបានចាប់ផ្តើមនៅថ្ងៃទី២ខែមិថុនា។

     ព្រឹកថ្ងៃទី១ខែមិថុនា  លោកLi Shangfu សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានជួបពិភាក្សាជាមួយលោកNg Eng Henរដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី។ ប៉ុន្តែ មុនពេលចាប់ផ្តើមកិច្ចសន្ទនា  អាមេរិកបានចាប់ផ្តើមឃោសនាបំប៉ោងពីកិច្ចជំនួបជាមួយភាគីចិនម្តងទៀត ដោយបានអះអាងថា ទង្វើរបស់ប្រទេសចិននេះគឺ"គ្មានទំនួលខុសត្រូវយ៉ាងខ្លាំង" និង"បំផ្លាញសន្តិភាព"។  ហេតុអ្វីបានជាចិនមិនជួបជាមួយភាគីអាមេរិក? យើងអាចចាប់ផ្តើមនិយាយពីមូលហេតុដែលប្រទេសចិនបានជួបជាមួយប្រទេសណាជាមុនសិន។

      កាលពីជាងពីរខែមុន    លោក Lee Hsien Loongនាយករដ្ឋមន្ត្រីសិង្ហបុរីបានបំពេញទស្សនកិច្ចនៅប្រទេសចិន។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះ  មេដឹកនាំប្រទេសទាំងពីរចិននិងសិង្ហបុរីបានលើកកម្ពស់ទំនាក់ទំនងរវាងចិននិងសិង្ហបុរីឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូសម្លឹងឆ្ពោះទៅមុខប្រកបដោយគុណភាពខ្ពស់និងគ្រប់ជ្រុងជ្រោយ។ លោកXu Liping អ្នកស្រាវជ្រាវនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមប្រទេសចិនបានថ្លែងថា "ការសម្លឹងឆ្ពោះទៅមុខ" មានន័យថា  ប្រទេសទាំងពីរចិននិងសិង្ហបុរីផ្តោតទៅលើអនាគត និងក្តាប់ជាប់ប្រែប្រួលនៃស្ថានភាពពិភពលោកដែលបង្ហាញពីកម្លាំងដឹកនាំរបស់ប្រទេសទាំងពីរចិននិងសិង្ហបុរី។

      ខណៈពេលអាមេរិកនិងបណ្តាប្រទេសលោកខាងលិចបង្ហាញ"មែកអូលីវ"ទៅកាន់សិង្ហបុរីមិនបានប្រគល់អធិបតេយ្យសន្តិសុខទាំងស្រុងទៅឱ្យអ្នកដទៃនោះទេ  ប៉ុន្តែបានរក្សាភាពនឹងនរខាងយុទ្ធសាស្ត្រ   ពោលគឺសិង្ហបុរីបានរក្សាគម្លាតរបស់ខ្លួនពីអាមេរិកដោយឆ្លាតវៃ  ហើយមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាចូលក្នុងសម្ព័ន្ធភាពជាមួយអាមេរិកទេ។ផ្ទុយទៅវិញ   សិង្ហបុរីបានរក្សាអាកប្បកិរិយាបើកចំហនិងផ្លាស់ប្តូរមតិយោបល់ចំពោះប្រទេសធំទាំងអស់នៅក្រៅតំបន់។

      ប៉ុន្តែ ប្រទេសក្រៅតំបន់មួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំ តែងតែនាំមកនូវសំឡេងរំខានខ្លះៗ។ ហេតុអ្វីបានជាចិនមិនជួបជាមួយភាគីអាមេរិក? អ្នកអាចងាកក្រឡេកទៅមើលអ្វីដែលអាមេរិកបានធ្វើនោះ។   ពេលថ្មីៗនេះ  យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿងរបស់កងទ័ពអាមេរិកបានធ្វើការស៊ើបការណ៍នៅលំហអ្វីដែលគេហៅថា"ដែនអាកាសអន្តរជាតិ"នៅសមុទ្រចិនខាងត្បូង។ លើសពីនេះទៅទៀត  អាមេរិកនៅបានប៉ុនប៉ង់ធ្វើអន្តរាគមន៍ក្នុងការកំណត់ច្បាប់អំពីតំបន់សមុទ្រចិនខាងត្បូងផងដែរ។ ប្រទេសអាស៊ានបានមើលឃើញយ៉ាងច្បាស់លាស់នូវចេតនារបស់ភាគីអាមេរិក។ ពេលថ្មីៗនេះ  ប្រទេសអាស៊ានជាច្រើនបានបង្ហាញគោលជំហរបស់ខ្លួនជាសាធារណៈ ដោយបានអំពាវនាវឱ្យភាគីនានាជំរុញការឈានដល់"ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" ក្នុងពេលឆាប់ៗ។ ប្រទេសក្នុងតំបន់នេះបានធុញទ្រាន់នឹងការដែលប្រទេសមួយចំនួនធ្វើឧបាយកល និងបំផ្លាញសន្តិភាពជាយូរណាស់មកហើយ។

      សំដៅចំពោះ"ពាក្យសំដីគំរាមកំហែង"និង"ពាក្យសំដីបំភ័ន្ត"ដែលឃោសនាបំប៉ោងដោយភាគីអាមេរិកក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ  អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបថា  ភាគីចិនយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរចិននិងអាមេរិក និងការធ្វើការប្រាស្រ័យទាក់ទងគ្រប់ស្រទាប់។  តាមពិតទៅ  ការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូររវាងកងទ័ពទាំងពីរមិនដែលកាត់ផ្ដាច់ទេ។  មួយផ្នែក  ភាគីអាមេរិកតែងតែនិយាយជាប់មាត់ថា ខ្លួនចង់ពង្រឹងការទាក់ទង   មួយផ្នែកទៀត  ភាគីអាមេរិកមិនអើពើនឹងការព្រួយបារម្ភរបស់ភាគីចិនហើយបង្កបង្កើតឧបសគ្គដោយចេតនា  ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរវាងកងទ័ពទាំងពីរ។

      តាមដឹង ក្នុងអំឡុងកិច្ចប្រជុំសន្ទនាShangri-La លើកនេះ  រដ្ឋមន្ត្រីក្រសួងការពារជាតិចិននឹងថ្លែងសុន្ទរកថាអំពីប្រធានបទ"គំនិតផ្តួចផ្តើមសន្តិសុខថ្មីរបស់ប្រទេសចិន" ។ លើសពីនេះទៅទៀត  លោកក៏នឹងជួបសន្ទនាជាមួយប្រធានគណៈប្រតិភូនៃប្រទេសពាក់ព័ន្ធ ក្នុងន័យរួមជាមួយបណ្តាប្រទេសនានាពិភាក្សាអំពីវិធីសន្តិសុខ   ដើម្បីរួមគ្នាការពារសន្តិភាពពិភពលោក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស