ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់អះអាងថា ការដែលឱ្យអ៊ុយក្រែនចូលជាសមាជិកនៃអង្គការណាតូក្នុងពេលឆាប់ៗ គឺស្ទើរតែ “មិនអាចទៅរួចទេ”
2023-06-02 15:04:02cri
Share with:

      ថ្ងៃទី១ ខែមិថុនា តាមម៉ោងក្នុងតំបន់ ក្នុងសន្និសីទថ្នាក់ដឹកនាំរបស់សហគមន៍រួមនយោបាយទ្វីបអឺរ៉ុបលើកទីពីរ ដែលបើកធ្វើនៅប្រទេស Moldova   លោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានលើកឡើងយ៉ាងច្បាស់លាស់ថា ការដែលឱ្យអ៊ុយក្រែនចូលជាសមាជិកនៃអង្គការណាតូក្នុងពេលឆាប់ៗ គឺស្ទើរតែ “មិនអាចទៅរួចទេ” ។

      លោក Scholz បានថ្លែងយ៉ាងច្បាស់ថា ទោះបីជាបញ្ចប់ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដោយ ក៏មិនអាចធានាថា អ៊ុយក្រែនអាចចូលជាសមាជិកនៃអង្គការណាតូក្នុងពេលឆាប់ៗនោះទេ ពីព្រោះ “ការក្លាយជាសមាជិកនៃអង្គការណាតូ ត្រូវប្រកបដោយស្តង់ដារនិងលក្ខណៈសម្បតិ្តយ៉ាងច្បាស់លាស់ ” ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស