ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថា សហរដ្ឋអាមេរិកនិងអឺរ៉ុបផ្តោតលើ “ការលុបចោលហានិភ័យ”របស់ប្រទេសចិន ក្រសួងការបរទេសចិនឆ្លើយតបថា ចិនមិនមែនជាហានិភ័យនោះទេ តែគឺជាឱកាស!
2023-06-02 14:40:15cri
Share with:

តាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី៣១ខែឧសភា លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនិងអឺរ៉ុបមិនស្វែងរកការបដិបក្ខគ្នា សង្គ្រាមត្រជាក់ឬ ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិននោះទេ តែគឺបានផ្តោតលើ ការលុបចោលហានិភ័យ ។ អំពីការនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១ខែមិថុនាថា បើចង់ពិភាក្សាអំពី ការលុបចោលហានិភ័យមុនដំបូងគួរតែយល់ច្បាស់ថា តើអ្វីជា ហានិភ័យ ។

លោកស្រី Mao Ning បានគូសបញ្ជាក់ថា ចិនជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំ ដើម្បីផ្តល់បរិយាកាសអាជីវកម្មប្រកបដោយលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្មដល់សហគ្រាសប្រទេសនានា ។ ចិនប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ឱ្យគ្នានិងឈ្នះ-ឈ្នះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការនិងការវិនិយោគផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសនានា ។ ចិនគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិយ៉ាងមុតមាំ និងប្រកាន់ខ្ជាប់ការជំរុញការដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាគ្នា ។ ប្រទេសចិនបែបនេះ គឺមិនមែនជាហានិភ័យនោះទេ តែគឺជាឱកាស ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស