ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រឹត្តិការណ៍"ចិននិងអាហ្រ្វិកចាប់ដៃគ្នាផ្តល់ភាពកក់ក្តៅដល់កុមារ"បានធ្វើឡើងនៅអាហ្រ្វិក ក្រសួងការបរទេសចិនអះអាងថា សូមបញ្ជូនភាពកក់ក្តៅនិងការយកចិត្តទុកដាក់ពីប្រទេសចិនដល់កុមារអាហ្វ្រិក!
2023-06-02 14:34:55cri
Share with:



    ថ្ងៃទី១ខែមិថុនា  លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួរនិងណែនាំអំពីសភាពការណ៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍"ចិននិងអាហ្រ្វិកចាប់ដៃគ្នាផ្តល់ភាពកក់ក្តៅដល់កុមារ" ក្នុងសន្និសីទកាសែតជាប្រចាំថា  ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃភាពពិតប្រាកដ ភាពស្និទ្ធស្នាលនិងភាពស្មោះត្រង់  ផ្សព្វផ្សាយស្មារតីសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអាហ្រ្វិក  ដើម្បីរួមចំណែកថ្មីក្នុងការកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី។

      លោកស្រីMaoNingបានថ្លែងថា  ក្នុងឱកាសទិវាកុមារអន្តរជាតិនៅថ្ងៃទី១ខែមិថុនា  លោកស្រីPeng Liyuan ភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិន និងសហព័ន្ធអភិវឌ្ឍន៍នៃស្ត្រីទីមួយអាហ្វ្រិកបានរួមគ្នាផ្តួចផ្តើមឱ្យបំផុសព្រឹត្តិការណ៍ថែទាំសុខភាពរបស់កុមារកំព្រាអាហ្រ្វិកដែលមានចំណងជើងថា   "ចិននិងអាហ្រ្វិកចាប់ដៃគ្នាផ្តល់ភាពកក់ក្តៅដល់កុមារ"។ ស្ថានទូតចិនប្រចាំបណ្តាប្រទេសអាហ្វ្រិក និងក្រុមវេជ្ជសាស្ត្រជាតិចិនប្រចាំនៅប្រទេសពាក់ព័ន្ធបានចុះសួរសុខទុក្ខកុមារនៅតាមមណ្ឌលកុមារកំព្រាឬស្ថាប័នពាក់ព័ន្ធនៅក្នុងតំបន់   ហើយបានធ្វើសកម្មភាពពិនិត្យសុខភាពដោយឥតគិតថ្លៃដើម្បីបញ្ជូននូវភាពកក់ក្តៅនិងការយកចិត្តទុកដាក់ពីប្រទេសចិនដល់កុមារអាហ្វ្រិក  ដែលបានង្ហាញពីមិត្តភាពដ៏ស្មោះស្ម័គ្ររវាងប្រទេសចិននិងបណ្តាប្រទេសអាហ្វ្រិក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស