ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភារកិច្ចរុករក ជួយសង្រ្គោះនិងប្រមូលយកមកវិញនៃយានអវកាសShenzhou-15បានធ្វើលំហាត់ចម្រុះជាប្រព័ន្ធចុងក្រោយ ទីលានចុះចតDongfengត្រៀមលក្ខណៈរួចរាល់ដើម្បីទទួលអវកាសយានិកត្រឡប់ទៅវិញ
2023-06-02 14:49:57cri
Share with:

ព្រឹកព្រលឹមថ្ងៃទី១ខែមិថុនា ភារកិច្ចរុករក ជួយសង្រ្គោះនិងប្រមូលយកមកវិញនៃយានអវកាសShenzhou-15បានធ្វើលំហាត់ជួយសង្រ្គោះចម្រុះជាប្រព័ន្ធ។នេះគឺជាលំហាត់ចម្រុះជាប្រព័ន្ធលើកចុងក្រោយនៃភារកិច្ចហោះហើរនៃយានអវកាសShenzhou-15ដែលបានពិនិត្យបញ្ជាក់ពីសមត្ថភាពរៀបចំចាត់ចែង សមត្ថភាពបញ្ជានិងសមត្ថភាពធានាក្នុងភារកិច្ចរុករក ជួយសង្រ្គោះនិងប្រមូលយកមកវិញនៃទីលានចុះចតDongfeng។

យោងតាមការគ្រោងទុក បន្ទាប់ពីសម្រេចបាននូវភារកិច្ចផ្លាស់វេនជាមួយក្រុមអវកាសយានិកនៃយានអវកាសShenzhou-16 ក្រុមអវកាសយានិកនៃយានអវកាសShenzhou-15នឹងត្រឡប់ទៅទីលានចុះចតDongfengវិញនៅពេលឆាប់ៗខាងមុខនេះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស