ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសបារាំងនិងអាល្លឺម៉ង់ទាមទារឱ្យទីក្រុងចំនួន៤នៅភាគខាងជើងកូសូវ៉ូ ធ្វើការបោះឆ្នោតជាថ្មីឡើងវិញ
2023-06-02 14:41:20cri
Share with:

       នៅពីថ្ងៃទី១ខែមិថុនា តាមម៉ោងក្នុងតំបន់   លោកMacron ប្រធានាធិបតីបារាំងនិងលោកScholzនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានទាមទារឱ្យទីក្រុងចំនួន៤នៅភាគខាងជើងកូសូវ៉ូធ្វើការបោះឆ្នោតជាថ្មីឡើងវិញ ដើម្បីដោះស្រាយស្ថានការណ៍តានតឹងនៅកូសូវ៉ូនាពេលបច្ចុប្បន្ន។ថ្ងៃដដែល ក្នុងអំឡុងពេលចូលរួមក្នុងកិច្ចប្រជុំនៃមេដឹកនាំសហគមន៍រួមនយោបាយអឺរ៉ុបនៅទីក្រុងKishinevរដ្ឋធានីប្រទេសម៉ូឡូវ៉ា លោកMacronនិងលោកScholzបានធ្វើកិច្ចពិភាក្សាបួនភាគីជាមួយភាគីប៉ះទង្គិចនៅទីក្រុង Zvečanដែលស្ថិតនៅភាគខាងជើងកូសូវ៉ូ។លោកMacronបានថ្លែងថា  តម្រូវឱ្យភាគីទាំងពីរធ្វើការសម្រេចចិត្តយ៉ាងច្បាស់លាស់អំពីបញ្ហានេះនៅសប្តាហ៍ក្រោយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស