ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអ៊ុយក្រែនថ្លែងថា តាមការប៉ាន់ប្រមាណ បរិមាណនាំចេញស្បៀងរបស់អ៊ុយក្រែននៅឆ្នាំនេះនឹងកាត់បន្ថយ៤០ភាគរយ
2023-06-01 14:49:26cri
Share with:

     តាមដំណឹងដែលចេញផ្សាយដោយវេបសាយផ្លូវការនៃក្រសួងនយោបាយកសិកម្មនិងស្បៀងអ៊ុយក្រែនកាលពីថ្ងៃទី៣១ខែឧសភា ឱ្យដឹងថា  លោកSolskyរដ្ឋមន្ត្រីក្រសួងនយោបាយកសិកម្មនិងស្បៀងអ៊ុយក្រែនបានថ្លែងនៅពេលថ្មីៗថា  តាមការប៉ាន់ប្រមាណ បរិមាណនាំចេញស្បៀងអាហារនិងវត្ថុធាតុដើមសម្រាប់ផលិតប្រេងឆៅរបស់អ៊ុយក្រែននៅឆ្នាំនេះមានចំនួន៤៦លានតោន  ពោលគឺនឹងកាត់បន្ថយ១ភាគ៣ បើប្រៀបធៀបនឹងឆ្នាំទៅ ក្នុងនោះបរិមាណនាំចេញស្បៀងនឹងកាត់បន្ថយ៤០ភាគរយ។

     ក្នុងសន្និសីទគណៈកម្មាធិការកសិកម្មនិងនេសាទអឺរ៉ុបដែលបានបើកធ្វើនៅទីក្រុងប្រ៊ុចសែល រដ្ឋធានីប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែឧសភា  លោកSolskyបានថ្លែងសុន្ទរកថាថា  ហានិភ័យសំខាន់ដែលការនាំចេញកសិផលរបស់អ៊ុយក្រែនបាននិងកំពុងប្រឈមមុខ បូករួមទាំង បញ្ហាដែលប្រទេសអឺរ៉ុបមួយចំនួនបន្តចាត់វិធានការដាក់កំហិតលើការនាំចូលកសិផលអ៊ុយក្រែន ព្រមនិងច្រករបៀងនាំចេញនាំចូលស្បៀងនៅសមុទ្រខ្មៅប្រឈមមុខនឹងការបិទម្តងទៀតនៅគ្រប់ពេលវេលា។

       លោកSolskyបានអំពាវនាវឱ្យសហភាពអឺរ៉ុបនិងភាគីអ៊ុយក្រែនធ្វើការពិគ្រោះពិភាក្សាស្តីពីការលុបចោលវិធានការដាក់កំហិតលើការនាំចេញកសិផលអ៊ុយក្រែន ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស