ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYi សាមជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជួបសន្ទនាជាមួយលោកPloetnerទីប្រឹក្សាកិច្ចការបរទេសរបស់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់
2023-06-01 14:47:44cri
Share with:

    ថ្ងៃទី៣១ខែឧសភា  លោកWangYi សាមជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានជួបសន្ទនាជាមួយលោកPloetnerទីប្រឹក្សាកិច្ចការបរទេសរបស់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នៅទីក្រុងប៉េកាំង។

     លោកWangYi បានថ្លែងថា  ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  ចិននិងអាល្លឺម៉ង់មិនគ្រាន់តែត្រូវលំនឹងនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យបានល្អប៉ុណ្ណោះទេ ថែមទាំងត្រូវរួមចំណែកក្នុងការរួមគ្នាឆ្លើយតបនឹងការប្រឈមសកលផងដែរ។ចិននិងអាល្លឺម៉ង់គួរតែចាប់ដៃគ្នាធ្វើការខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចប្រជុំពិភាក្សារវាងរដ្ឋាភិបាលចិននិងអាល្លឺម៉ង់ជុំទី៧ឱ្យបានល្អ ដើម្បីបញ្ចេញសញ្ញាវិជ្ជមានចំពោះអឺរ៉ុបនិងពិភពលោក។

    ជាការឆ្លើយតប  លោកPloetnerបានថ្លែងថា  ទំនាក់ទំនងរវាងអាល្លឺម៉ង់និងចិនមានមូលដ្ឋានរឹងមាំ  ភាគីអាល្លឺម៉ង់នឹងបន្តប្រកាន់ខ្ជាប់គោលនយោបាយតែមួយដោយឥតងាករេ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស