ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះរាជវត្តមានរបស់ព្រះអង្គម្ចាស់ក្សត្រីស៊ីរិនដនរបស់ប្រទេសថៃដែលជិតនឹងធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសចិនជាលើកទី៥០
2023-06-01 14:18:03cri
Share with:

      តបតាមការយាងរបស់រដ្ឋាភិបាលចិន ព្រះអង្គម្ចាស់ក្សត្រីស៊ីរិនដននៃព្រះរាជាណាចក្រថៃនឹងអញ្ជើញធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី១ដល់ទី៦ខែមិថុនានេះ។ ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣១ខែឧសភា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះរាជវត្តមានរបស់ព្រះអង្គម្ចាស់ក្សត្រី ស៊ីរិនដនរបស់ប្រទេសថៃដែលជាមិត្តចាស់ មិត្តល្អរបស់ប្រជាជនចិន និងជាម្ចាស់គ្រឿឥស្សរិយយសមិត្តភាពរបស់ចិនដែលជិតនឹងធ្វើព្រះរាជទស្សនកិច្ចនៅប្រទេសចិនជាលើកទី៥០។

      លោកស្រីMaoNingបានលើកឡើងថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ច ថ្នាក់ដឹកនាំប្រទេសចិននឹងជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ក្សត្រីស៊ីរិនដន ព្រមទាំងនឹងរួមគ្នាចូលរួមសកម្មភាពអបអរសាទរព្រះរាជដំណើរទស្សនកិច្ចនៅប្រទេសចិនជាលើកទី៥០របស់ព្រះអង្គម្ចាស់ក្សត្រីដែលរៀបចំដោយសមាគមមិត្តភាពជាមួយបរទេសនៃប្រជាជនចិន។ក្រៅពីក្រុងប៉េកាំង ព្រះអង្គម្ចាស់ក្សត្រីក៏នឹងយាងទៅខេត្តក្វាងទុងផងដែរ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស