ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអះអាងថា កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យមិនអាចកែប្រែការពិតជាក់ស្តែង ដែលថាតៃវ៉ាន់ជាចំណែកមួយរបស់ចិននោះឡើយ
2023-06-01 10:24:17cri
Share with:

     ថ្ងៃទី៣១ ខែ ឧសភា ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ ខណៈពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកស្រី Zhu Fenglian ជាអ្នកនាំពាក្យបានលើកឡើងថា កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យមិនអាចកែប្រែការពិតជាក់ស្តែងដែលថាតៃវ៉ាន់ជាចំណែកមួយរបស់ចិននោះឡើយ ។

      អ្នកសារព័ត៌មានបានលើកសំណួរថា នាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នរដ្ឋបាលរបស់តៃវ៉ាន់បានប្រកាសលែងទទួលសម្គាល់មហាជនចិនដីគោក ជា “ពលរដ្ឋតៃវ៉ាន់” ទៀតហើយ មហាជនចិនដីគោកមិនអាចទទួលបានសិទ្ធិនិងផលប្រយោជន៍តាមការកំណត់ពាក់ព័ន្ធរបស់តៃវ៉ាន់ទៀតទេ ។ តើលោកស្រីមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ ?

      លោកស្រី Zhu Fenglian បានឆ្លើយតបថា យើងបានយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះរឿងពាក់ព័ន្ធ ។ ចិនដីគោកនិងចិនតៃវ៉ាន់ជាប្រទេសចិនតែមួយ ជនរួមជាតិនៃត្រើយទាំងសងខាងច្រកសមុទ្រសុទ្ធតែជាជនជាតិចិន មិនថាកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យប្រើឧបាយកលយ៉ាងណាក្តី ក៏សុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែង ដែលថាតៃវ៉ាន់ជាចំណែកមួយរបស់ចិននោះឡើយ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស