ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនសហរដ្ឋអាមេរិកឱ្យបញ្ឈប់ភ្លាមនូវសកម្មភាពបង្ករឿងហេតុ ដូចជាការចាត់បញ្ជូននាវានិងយន្តហោះទៅធ្វើសកម្មភាពស៊ើបការណ៍នៅតំបន់ជុំវិញប្រទេសចិនជាដើម
2023-06-01 10:42:46cri
Share with:

   ពេលថ្លែងអំពីករណីដែលយន្តហោះចម្បាំងរបស់កងទ័ពអាមេរិកត្រូវបានស្ទាក់ដោយភាគីចិន លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបង្ហាញឥរិយាបថក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបានបើកធ្វើនៅថ្ងៃទី ៣១ ខែឧសភាដោយដាស់តឿនសហរដ្ឋអាមេរិកឱ្យបញ្ឈប់ភ្លាមនូវសកម្មភាពបង្ករឿងហេតុ ដូចជាការចាត់បញ្ជូននាវានិងយន្តហោះទៅធ្វើសកម្មភាពស៊ើបការណ៍នៅតំបន់ជុំវិញប្រទេសចិនជាដើម ។

    លោកស្រី Mao Ning បានលើកឡើងនៅពេលឆ្លើយសំណួរពាក់ព័ន្ធថា សហរដ្ឋអាមេរិកបានចាត់បញ្ជូននាវានិងយន្តហោះជាញឹកញាប់ដើម្បីធ្វើសកម្មភាពស៊ើបការណ៍នៅតំបន់ជុំវិញប្រទេសចិនដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ប្រទេសចិន ហើយសកម្មភាពដ៏គ្រោះថ្នាក់ដែលមានលក្ខណៈបង្កហេតុបែបនេះគឺជាដើមហេតុដែលបណ្តាលឱ្យកើតមានបញ្ហាសន្តិសុខតាមសមុទ្រ ។ ភាគីអាមេរិកគួរតែបញ្ឈប់សកម្មភាពបង្កហេតុដ៏គ្រោះថ្នាក់បែបនេះភ្លាម ហើយប្រទេសចិននឹងបន្តចាត់វិធានការចាំបាច់ដើម្បីគាំពារយ៉ាងដាច់ខាតនូវអធិបតេយ្យភាពនិងសន្តិសុខរបស់ខ្លួន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស