ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីអាមេរិកដាក់ទណ្ឌកម្មលើសហគ្រាសចិនក្រោមលេសអ្វីដែលហៅថាបានប្រព្រឹត្តិបទល្មើសគ្រឿងញៀន ក្រសួងការបរទេសចិនថ្លែងថា ការដាក់ទណ្ឌកម្មដោយោភាគីយ៉ាងកម្រោលមិនអាចដោះស្រាយបាននូវបញ្ហាផ្ទាល់ខ្លួនរបស់អាមេរិកនោះទេ
2023-06-01 14:19:31cri
Share with:

      ទាក់ទិននឹងរឿងដែលភាគីអាមេរិកដាក់ទណ្ឌកម្មលើអង្គភាពនិងបុគ្គលចិនក្រោមលេសអ្វីដែលហៅថាបានប្រព្រឹត្តិបទល្មើសគ្រឿងញៀន លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី៣១ខែឧសភាថា ប្រភពនៃបញ្ហារីកសាយភាយរបស់គ្រឿងញៀននៅអាមេរិកគឺស្ថិតនៅត្រង់អាមេរិកខ្លួនឯង ការដាក់ទណ្ឌកម្មដោយឯកតោភាគីយ៉ាងកម្រោលមិនអាចដោះស្រាយបាននូវបញ្ហាផ្ទាល់ខ្លួនរបស់អាមេរិកនោះទេ វាបានត្រឹមតែបង្កជាឧបសគ្គថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកតែប៉ុណ្ណោះ។

      តាមការផ្សាយដំណឹងឱ្យដឹងថា ពេលថ្មីៗនេះ អាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើអង្គភាពនិងបុគ្គលចំនួន១៣នៃប្រទេសចិនក្រោមលេសថា បានចូលរួមការលក់ដូរឆ្លងដែននូវបរិក្ខារផលិតឱសថខុសច្បាប់ ។

      ពេលឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មាន លោកស្រីMaoNingបានលើកឡើងថា មួយផ្នែក អាមេរិកនិយាយបានតែមាត់ថា សង្ឃឹមឱ្យប្រទេសចិនរៀបចំឡើងវិញនូវកិច្ចសហប្រតិបត្តិការខាងការបង្រ្កាបគ្រឿងញៀន មួយផ្នែកទៀត បែរជាបានដាក់ទណ្ឌកម្មម្តងទៀតទៅលើអង្គភាពនិងបុគ្គលចិនយ៉ាងកម្រោលដែលបានរំលោភលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនិងបុគ្គលពាក់ព័ន្ធ។ ភាគីចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះករណីនេះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស