ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ស្វាគមន៍ដៃគូដែលមានឆន្ទៈដូចគ្នាកាន់តែច្រើនថែមទៀតឱ្យចូលរួម “មហាគ្រួសារ” របស់ប្រទេស BRICS ក្នុងពេលឆាប់ៗ
2023-06-01 10:56:20cri
Share with:

      សំដៅចំពោះការផ្សាយដំណឹងឱ្យដឹងថា លោក Maduro ប្រធានាធិបតីនៃប្រទេសវ៉េណេស៊ុយអេឡាបានបង្ហាញពីការរំពឹងទុកចូលជាសមាជិកនៃប្រទេស BRICS  លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៣១ ខែឧសភាថា ប្រទេសចិនគាំទ្រដំណើរពង្រីកសមាជិករបស់ប្រទេស BRICS ហើយស្វាគមន៍ដៃគូដែលមានឆន្ទៈដូចគ្នាកាន់តែច្រើនថែមទៀតឱ្យចូលរួម “មហាគ្រួសារ” របស់ប្រទេស BRICS ក្នុងពេលឆាប់ៗ ។

      លោកស្រី Mao Ning បានថ្លែងទៀតថា ក្នុងនាមជាវេទិកាសហប្រតិបតិ្តការដ៏សំខាន់របស់ប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេស BRICS បានខិតខំប្រឹងប្រែងគាំពារពហុភាគីនិយម និងជំរុញកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកលយ៉ាងសកម្ម ក៏ដូចជាលើកកម្ពស់ភាពជាតំណាងនិងសិទ្ធិបញ្ចេញមតិរបស់ប្រទេសទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានក្លាយជាកម្លាំងប្រកបដោយភាពវិជ្ជមាន ភាពនឹងនរនិងលក្ខណៈស្ថាបនាមួយក្នុងកិច្ចការអន្តរជាតិ  ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស