ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កងកម្លាំងប្រដាប់អាវុធស៊ូដង់ប្រកាសផ្អាកធ្វើការចរចាអំពីបទឈប់បាញ់គ្នាជាមួយកងកម្លាំងផ្តល់ជំនួយរហ័ស
2023-06-01 11:07:05cri
Share with:

   នៅថ្ងៃទី ៣១ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Nabil Abdullah អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធស៊ូដង់បានប្រកាសថា កងកម្លាំងប្រដាប់អាវុធស៊ូដង់បានផ្អាកចូលរួមការចរចាអំពីបទឈប់បាញ់គ្នាជាមួយកងកម្លាំងផ្តល់ជំនួយរហ័សដែលបើកធ្វើនៅទីក្រុង Jeddah ដែលជាទីក្រុងកំពង់ផែតាមសមុទ្រក្រហមនៃប្រទេសអារ៉ាប៊ីសាអូឌីត ។ លោក Nabil Abdullah បានលើកឡើងថា ការធ្វើសេចក្តីសម្រេចចិត្តបែបនេះគឺដើម្បីប្រឆាំងតវ៉ាចំពោះកងកម្លាំងផ្តល់ជំនួយរហ័សដែលបានល្មើសជាច្រើនលើកនូវបទឈប់បាញ់គ្នាបណ្តោះអាសន្នដែលបូករួមទាំងការបន្តទន្ទ្រានកាន់កាប់មន្ទីរពេទ្យមួយចំនួនព្រមទាំងសំណង់ស៊ីវិលផ្សេងទៀតដែលស្ថិតនៅតំបន់ Khartoum រដ្ឋធានីស៊ូដង់ ។

    កងកម្លាំងប្រដាប់អាវុធស៊ូដង់បានថ្លែងនាថ្ងៃដដែលនោះថា ពួកគេបានប្រគល់ឯកសារផ្លូវការជូនចំពោះប្រទេសទាំងពីរ អារ៉ាប៊ីសាអូឌីតនិងសហរដ្ឋអាមេរិកដែលកំពុងត្រួតពិនិត្យការឈប់បាញ់គ្នាដោយចោទប្រកាន់កងកម្លាំងផ្តល់ជំនួយរហ័សថា បានល្មើសនឹងបទឈប់បាញ់គ្នា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស