ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយភេរវកម្មទៅលើមូលដ្ឋានយោធាBulamarerនៃប្រទេសសូម៉ាលី
2023-05-31 10:12:30cri
Share with:

      ថ្ងៃទី៣០ខែឧសភា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយភេរវកម្មទៅលើមូលដ្ឋានយោធាBulamarerនៃប្រទេសសូម៉ាលី។

      សូមបញ្ជាក់ថា នៅថ្ងៃទី ២៦ខែឧសភា ក្រុមប្រដាប់អាវុធនៃបក្សAl Shabaabសូម៉ាលីប្រហែល៨០០នាក់បានវាយប្រហារទៅលើមូលដ្ឋានយោធាBulamarerនៃប្រទេសសូម៉ាលី ហើយបានផ្ទុះអាវុធជាមួយកងកម្លាំងប្រទេសអ៊ូហ្គង់ដាប្រចាំនៅសូម៉ាលីដែលប្រចាំការនៅមូលដ្ឋាននេះ។

      ពាក់ព័ន្ធអំពីរឿងនេះ លោកស្រីMaoNingបានថ្លែងថា ភេរវនិយមគឺជាសត្រូវរួមរបស់មនុស្សជាតិទាំងមូល ភាគីចិនថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយភេរវកម្មទៅលើមូលដ្ឋានយោធាBulamarerនៃប្រទេសសូម៉ាលី ហើយនឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះដំណើរសន្តិភាពនៅសូម៉ាលីនិងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំពារសន្តិភាពនិងសន្តិសុខរបស់ប្រទេសក្នុងតំបន់។ភាគីចិនសូមសម្តែងការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងទាហានអ៊ូហ្គង់ដាដែលរងការវាយប្រហារ ព្រមនិងក្រុមគ្រួសាររបស់ពួកគេ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស