រសៀលថ្ងៃទី៣០ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិននិងជាប្រធានគណៈកម្មការសន្តិសុខជាតិមជ្ឈិមបក្សបានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទីមួយនៃគណៈកម្មការសន្តិសុខជាតិមជ្ឈិមបក្សអាណត្តិទី២០ ។ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំដោយគូសបញ្ជាក់ថា ត្រូវអនុវត្តតាមស្មារតីនៃសមាជបក្សកុម្មុយនិស្តចិនលើកទី២០ដោយគ្រប់ជ្រុងជ្រោយ ស្វែងយល់យ៉ាងស៊ីជម្រៅពីស្ថានការណ៍ដ៏ស្មុគ្រស្មាញនិងម៉ឺងម៉ាត់ដែលសន្តិសុខជាតិបាននិងកំពុងប្រឈមមុខ ដោះស្រាយបញ្ហាសន្តិសុខជាតិសំខាន់ៗឱ្យបានត្រឹមត្រូវ ពន្លឿនការជំរុញការធ្វើទំនើបកម្មខាងប្រព័ន្ធនិងសមត្ថភាពសន្តិសុខជាតិ ធានានិម្មាបនកម្មអភិវឌ្ឍន៍ថ្មីតាមរយៈនិម្មាបនកម្មសន្តិសុខថ្មី ដើម្បីខិតខំប្រឹងប្រែងត្រួសត្រាយនិម្មាបនកម្មថ្មីនៃការងារសន្តិសុខជាតិ ៕